វៀតណាមក្លាយជាប្រទេសឆ្លងកូវីដប្រចាំសប្តាហ៍ដ៏ច្រើនលំដាប់ទី៤ លើពិភពលោក
ហាណូយ៖ អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ជាលើកដំបូងក្នុងរយៈពេលប៉ុន្មានខែនេះ ដែលវៀតណាមស្ថិតក្នុងចំណោមប្រទេសកំពូលទាំងបួនដែលមានចំនួនអ្នកឆ្លង COVID-19 ខ្ពស់បំផុត ក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅ។
យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក ចេញផ្សាយកាលពីថ្ងៃទី១០ សីហា បានឱ្យដឹងថា ប្រទេសវៀតណាមបានកត់ត្រាករណីថ្មីនៃ Covid-19 ជាង ៥៧១,០០០ករណី ក្នុងមួយសប្តាហ៍ ជាមធ្យម ខណៈលេខ៣ គឺកូរ៉េខាងត្បូង មាន ៧១៣០០០ករណី ហើយលេខ២ គឺ សហរដ្ឋអាមេរិក ៧៦០,០០០ ករណី និងលំដាប់លេខ១ គឺប្រទេសជប៉ុន មាន១.៤ លានករណី។
ប៉ុន្តែរបាយការណ៍មិនបាននិយាយអំពីប្រទេសវៀតណាម ស្ថិតក្នុងចំណោមប្រទេសដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ច្រើនជាងគេនោះទេ។
ក្រសួងសុខាភិបាលវៀតណាមថា ប្រទេសនេះបានកត់ត្រាករណី Covid-19 ថ្មីៗ ប្រហែល ២ពាន់ករណី ក្នុងមួយថ្ងៃ ជាមធ្យម នាសប្តាហ៍កន្លងទៅ។
វៀតណាមមានករណីកូវីដ១៩ ចំនួនជាង ១១.៣លាននាក់ហើយ រហូតមកដល់ពេលនេះ ក្នុងនោះ ស្លាប់មនុស្សព្រោះជំងឺនេះ ចំនួនជាង ៤៣,០០០នាក់ ៕ ប្រភពពី VNexpress , ដោយ៖ សារ៉ាត
