អតីតប្រធានាធិបតីស្រីលង្កាទៅដល់ប្រទេសថៃហើយ
បាងកក៖ អតីតប្រធានាធិបតីស្រីលង្កា លោក Gotabaya Rajapaksa បានហោះហើរតាមយន្តហោះឯកជនពីប្រទេសសិង្ហបុរី ទៅកាន់ប្រទេសថៃហើយ នេះបើយោងតាមមន្ត្រីនគរបាលជាន់ខ្ពស់។
ប្រភពបានបញ្ជាក់ថា យន្តហោះរបស់ Rajapaksa បានចុះចតនៅអាកាសយានដ្ឋាន ដុនមឿង ទីក្រុងបាងកក ហើយថាការស្នាក់នៅរបស់គាត់ក្នុងប្រទេសថៃ។
អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Tanee Sangrat បាននិយាយ តាមរយៈបណ្តាញទំនាក់ទំនងសង្គម កាលពីថ្ងៃពុធថា ប្រទេសថៃបានទទួលសំណើពីលោក Rajapaksa ឱ្យចូលប្រទេស។
លោក Sangrat បាននិយាយថា ក្នុងនាមជាអ្នកកាន់លិខិតឆ្លងដែនការទូតស្រីលង្កា Rajapaksa អាចចូលប្រទេសថៃដោយគ្មានទិដ្ឋាការរហូតដល់ ៩០ថ្ងៃ តែគាត់មិនស្វែងរកសិទ្ធិជ្រកកោននយោបាយទេ។
ដំបូងឡើយ លោក Rajapaksa បានភៀសខ្លួនចេញពីប្រទេសស្រីលង្កាទៅកាន់ប្រទេសម៉ាល់ឌីវ ក្នុងខែកក្កដា ចំពេលមានការតវ៉ាប្រឆាំងរដ្ឋាភិបាលយ៉ាងច្រើន មុនពេលហោះហើរទៅកាន់ប្រទេសសិង្ហបុរី ជាកន្លែងដែលគាត់បញ្ជាក់ពីការ លាលែងពីតំណែង៕ ប្រភពពី CNN , ដោយ៖ សារ៉ាត
