សមត្ថកិច្ចឃាត់ខ្លួន ជនពាក់ព័ន្ធចំនួន ៦៥នាក់ ក្នុងការបង្ក្រាបបទល្មើស គ្រឿងញៀន ចំនួន ២៦ករណី ទូទាំងប្រទេស ថ្ងៃទី១៦ ខែសីហា ម្សិលមិញ
ភ្នំពេញ ៖ ជនសង្ស័យចំនួន ៦៥នាក់ (ស្រី ០៣នាក់) ត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើស គ្រឿងញៀន ចំនួន ២៦ករណី នៅទូទាំងប្រទេស កាលពីថ្ងៃអង្គារ៍ ទី១៦ ខែសីហា ម្សិលមិញនេះ។ ដូច្នេះ សូមនិយាយថា ទេ ចំពោះ គ្រឿងញៀន គ្រឿងញៀន បំផ្លាញ់អនាគត់អ្នក និងក្រុមគ្រួសារអ្នក ។
ក្នុង ចំណោម ជនសង្ស័យ ទាំង ចំនួន ៦៥ នាក់ រួម មាន ៖ ជួញដូរ ១៧ ករណី ឃាត់ ៤០ នាក់ ( ស្រី ០៣ នាក់ ) ដឹក ជញ្ជូន រក្សា ទុក ៤ ករណី ឃាត់ ៨ នាក់, ប្រើប្រាស់ ៥ ករណី ឃាត់ ១៧ នាក់ ។ វត្ថុ តាង ដែល ចាប់ យក សរុប ក្នុង ថ្ងៃ ទី ១៦ ខែសីហា រួម មាន ៖ មេ តំ ហ្វេ តា មីន (Ice) ស្មើរ ១០២,៤៨ ក្រាម និង ៤ កញ្ចប់ តូច ។ កេ តា មីន (Ke) ១ កញ្ចប់ តូច ។
ជា លទ្ធផល ខាងលើ ១២ អង្គភាព បាន ចូលរួម បង្ក្រាប ៖ នគរបាល ៖ ១១ អង្គភាព ១ : មន្ទីរ៖ ជួញដូរ ៨ ករណី ឃាត់ ១០ នាក់, ប្រើប្រាស់ ២ ករណី ឃាត់ ៨ នាក់, ចាប់ យក Ice ៨,២៧ ក្រាម ។ ២ : បាត់ដំបង ៖ ប្រើប្រាស់ ១ ករណី ឃាត់ ១ នាក់ ។ ៣ : កំពង់ចាម ៖ ជួញដូរ ១ ករណី ឃាត់ ២ នាក់ ប្រើប្រាស់ ១ ករណី ឃាត់ ៦ នាក់, ចាប់ យក Ice ០,៩៣ ក្រាម ។ ៤ : កំពង់ស្ពឺ ៖ ជួញដូរ ១ ករណី ឃាត់ ១ នាក់, ចាប់ យក Ice ៧១,០២ ក្រាម ។ ៥ : កំពត ៖ ជួញដូរ ២ ករណី ឃាត់ ១ នាក់, ចាប់ យក Ice ២,៨៣ ក្រាម ។ ៦ : កណ្តាល ៖ ជួញដូរ ១ ករណី ឃាត់ ៤ នាក់, រក្សា ទុក ១ ករណី ឃាត់ ២ នាក់, និង អនុវត្តន៍ ដីកា ២ ករណី ចាប់ ២ នាក់ , ចាប់ យក Ice ៤,៦១ ក្រាម ។ ៧ : ក្រចេះ ៖ ប្រើប្រាស់ ១ ករណី ឃាត់ ២ នាក់ ។ ៨ : រាជធានី ភ្នំពេញ ៖ រក្សា ទុក ៣ ករណី ឃាត់ ៦ នាក់, ចាប់ យក Ice ០,៥៦ ក្រាម ។ ៩ : ស្វាយ រៀង ៖ ជួញដូរ ១ ករណី ឃាត់ ១៩ នាក់, ស្រី ៣ នាក់ ចាប់ យក Ice ២ កញ្ចប់ តូច និង Ke ១ កញ្ចប់ តូច ។ ១០ : ប៉ៃលិន ៖ ជួញដូរ ១ ករណី ឃាត់ ១ នាក់, ចាប់ យក Ice ៩,៨៧ ក្រាម ។ ១១ : ត្បូងឃ្មុំ ៖ ជួញដូរ ១ ករណី ឃាត់ ១ នាក់, ចាប់ យក Ice ២ កញ្ចប់ តូច ។ កងរាជអាវុធហត្ថ ៖ ១ អង្គភាព ១ : កំពង់ឆ្នាំង ៖ ជួញដូរ ១ ករណី ឃាត់ ១ នាក់ , ចាប់ យក Ice ៤,៣៩ ក្រាម ៕ ដោយ៖ ឆៃហួត

