ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោនៅថ្ងៃទី១៧ សីហា ២០២២

អត្ថបទដោយ៖
AMS OneMinute

ជាង ១០០ថ្ងៃហើយ ដែលកម្ពុជាមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩។ ការចាក់ស្រោចវ៉ាក់សាំងនៅទូទាំងប្រទេសក្នុងអត្រាខ្ពស់បានធ្វើឱ្យមានភាពស៊ាំ និងទប់ស្កាត់បានការឆ្លងរាតត្បាត

ជំងឺកូវីដ១៩ នាំឱ្យមានការព្រួយបារម្ភដល់ការបណ្តុះបណ្តាលធនធានមនុស្ស តែក៏បានបង្កើតនូវឱកាសនៃការប្រើប្រាស់ប្រព័ន្ធឌីជីថលជាពិសេសក្នុងវិស័យអប់រំ

កម្ពុជាបានដើរទាន់ការវិវឌ្ឍន៍ផ្នែកឌីជីថល និងបច្ចេកវិទ្យាព័ត៌មាន ធ្វើឱ្យសិស្សអាចរៀនតាម Online ក្នុងពេលមានការរាតត្បាត

មន្ត្រីរាជការមិនចេះបច្ចេកវិទ្យាព័ត៌មាន មិនត្រូវបានតែងតាំងឱ្យកាន់មុខតំណែងផ្សេងៗនោះឡើយ

ការផ្តាច់មុខអ៊ីនធើណេតតាមបុរីជាការខុសឆ្គងនឹងច្បាប់ប្រកួតប្រជែងនៅកម្ពុជា

ចំពោះការវិនិយោគនៅកម្ពុជា សម្តេចមិនបែងចែកត្រីតូច ឬធំទេ ត្រីណាមកដល់មុនចាប់មុន

អ្នកវិនិយោគមិនខ្វល់រឿងប្រជាធិបតេយ្យនោះទេ ហើយកាន់តែស្អប់រឿងធ្វើបាតុកម្មគ្មានក្បួនខ្នាត

កម្ពុជាមិនបោះបង់ចោលរឿងការទាមទារត្រឹមត្រូវរបស់កម្មករ ឬសហជីព ហើយណែនាំឱ្យក្រសួងការងារខិតខំប្រឹងប្រែងដោះស្រាយវិវាទការងារ
ណែនាំឱ្យរដ្ឋមន្ត្រីក្រសួងការងារ ដោះស្រាយវិវាទរវាងកម្មករ និងរោងចក្រមួយ ដោយយកថវិកាជាតិទូទាត់ប្រាក់បំណាច់ការងារ

ដាំឈើឡើងវិញនៅភ្នំតាម៉ៅ មិនមែនដាំគ្រាន់តែបង្ហោះហ្វេសប៊ុកទេ គឺត្រូវដាំឱ្យវាដុះ និងមានក្បួនខ្នាត
ទាំងសួនសត្វ និងព្រៃនៅតំបន់ភ្នំតាម៉ៅទាំងមូល ត្រូវកំណត់ជាតំបន់អភិរក្ស ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម

ណែនាំរដ្ឋមន្ត្រីកសិកម្មឱ្យរកប្រភពទឹកដើម្បីស្រោចស្រង់កូនឈើដាំឡើងវិញនៅរដូវប្រាំង

ណែនាំឱ្យជនបន្លំធ្វើជាអ្នករងគ្រោះក្នុងរឿងដីធ្លីនៅខេត្តព្រះសីហនុចូលខ្លួនសារភាពកំហុស

កោតសរសើរសមត្ថភាពលោករដ្ឋមន្ត្រីការបរទេស ប្រាក់ សុខុន និងឧត្តមមន្ត្រីពាក់ព័ន្ធ
សម្រាប់ការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធកាលពីដើមខែសីហា

ថ្លែងអំណរគុណដល់ប្រទេសពាក់ព័ន្ធទាំងអស់ដែលបានបង្កលក្ខណៈដល់កម្ពុជាចូលរួមចំណែកដោះស្រាយបញ្ហា

នៅខែកញ្ញា សម្តេចនឹងអញ្ជើញទៅថ្លែងសុន្ទរកថានៅអង្គការសហប្រជាជាតិ ហើយនឹងអញ្ជើញទៅទស្សនកិច្ចនៅគុយបា និងអញ្ជើញចូលរួមបុណ្យសពលោក Abe នៅជប៉ុន

ណែនាំឱ្យយកចិត្តទុកដាក់ទប់ស្កាត់អតិផរណានៅលើទីផ្សារ

បន្តលើកទឹកចិត្ត និងជំរុញឱ្យរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាពិសេសត្រូវទទួលយកវ៉ាក់សាំងដូសជំរុញ

ads banner