អប្សរាព្រឹកនេះ ១៨ សីហា ២០២២
មាតិការព្រឹក
វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ
HS1 – សម្ដេចតេជោ ហ៊ុន សែន បញ្ជាទៅរដ្ឋមន្ត្រីក្រសួងការងារ ប្រញាប់ដោះស្រាយប្រាក់ឈ្នួលជូនកម្មករ៤០០នាក់ បន្ទាប់ពីថៅកែរត់ចោល។ សម្តេចថ្លែងបែបនេះ ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុប ៦២៣នាក់ នាព្រឹកថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២។ …ឃ្លីប…(2:28)
HS2 – មេខ្លោងចលនាទន្ទ្រានដីព្រៃនៅខេត្តព្រះសីហនុ សម្តេចតេជោ ឱ្យចូលសារភាពជាបន្ទាន់ សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យបុគ្គលម្នាក់ ដែលជាមេខ្លោង នៃចលនានាំប្រជាពលរដ្ឋទន្ទ្រានដីព្រៃ នៅខេត្តព្រះសីហនុ ដែលផ្សព្វផ្សាយថាខ្លួនជាជនរងគ្រោះនោះ ចូលសារភាពទោសកំហុស ដោយសម្តេចបានអះអាងថា រូបគេនឹងមិនត្រូវបានជាប់ឃុំនោះទេ។…ឃ្លីប…(8:31)
HS3 – សម្តេចតេជោ ហ៊ុន សែន បង្ហាញក្តីសង្ឃឹមថា សង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន នឹងបានបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ ខណៈដែលសង្គ្រាមនេះ បានធ្វើឱ្យតម្លៃប្រេងនៅលើពិភពលោកឡើងថ្លៃ ព្រមទាំងបង្កើតជាអតិផរណានៅលើពិភពលោក តាមរយៈការចរចា ដែលឥឡូវបានដើរដល់ការស្រុះស្រួលគ្នាដើម្បីនាំចេញធុញ្ញជាតិ ពីកំពង់ផែអ៊ុយក្រែនទៅកាន់ប្រទេសនានា ដែលកាត់បន្ថយបាននូវការខ្វះស្បៀងនៅខាងក្រៅ»។…ឃ្លីប…(5:40)
HS4 – សម្តេចតេជោ បានបន្តថា សម្រាប់តំបន់អាស៊ាន មិនចោទជាបញ្ហាធំពេកទេ លើការខ្វះខាតស្បៀងអាហារនោះ ពួកអាស៊ីគឺផលិតស្រូវច្រើនណាស់ ជាពិសេសនៅក្នុងចំណោមប្រទេសអាស៊ាន មានថៃ វៀតណាម មីយ៉ាន់ម៉ា កម្ពុជា ឡាវក៏ផលិតតែសល់មិនច្រើនទេ គ្រាន់តែប្រទេស៤នេះ មិនតិចជាង១៥លានតោនទេ ដែលសល់នោះ ហើយនៅក្រៅតំបន់អាស៊ាន ប្រទេសឥណ្ឌាក៏ជាប្រទេសដែលផលិតស្រូវច្រើនសល់ស្រូវច្រើនដែរ។…ឃ្លីប…(1:19)
វគ្គទី២
D5 សម្តេចក្រឡាហោម ស ខេង អញ្ជើញសែនក្រុងពាលី ដើម្បីបញ្ចុះបឋមសីលាសាងសង់អគារសិក្សាថ្មី ចំនួន១ខ្នង កម្ពស់៤ជាន់ ស្មើនិង២០បន្ទប់ ដល់អនុវិទ្យាល័យសោហឺ ក្រុង-ខេត្តបាត់ដំបង៕…អានផ្ទាល់ (ដោយ៖អ៊ុក សំអាន)
N13 -ក្រសួងអប់រំ បានត្រៀម ការប្រឡងឌីប្លូមនៅថ្ងៃទី៤ ខែតុលា និង បាក់ឌុបនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២៕…អានផ្ទាល់
D4 ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ចូលជួបពិភ្សាការងារ ជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម ដើម្បីពង្រីកកិច្ចប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យកសិកម្ម។…អានផ្ទាល់ (ដោយ៖សេឌី)
CH រដ្ឋមន្ត្រីទេសចរណ៍ទទួលស្គាល់សាលាទេសចរណ៍មួយទៀត ជាមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពអ្នកជំនាញទេសចរណ៍ ។…អានផ្ទាល់ (ដោយ៖ចាន់ វិចិត្រ)
CH1 ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ អង្គរវត្តលើកទី២៧ គ្រោងនឹងរៀបចំនៅចុងឆ្នាំ២០២២នេះ ។…លោក ចាន់ វិចិត្រ…ឃ្លីប…
BH1 ប្រកាសលោក អែម សុធា ពីអនុប្រធានមន្ទីរ ទៅជាប្រធានមន្ទីរធម្មការ និងសាសសនា ខេត្តពោធិ៍សាត់ ៕ …អានផ្ទាល់…
វគ្គទី៣
SB1 អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ ៣រូបទៀត ត្រូវបាន ប្រកាសចូលកាន់តំណែងជាផ្លូវការ
D2 អភិបាលខេត្តបាត់ដំបង ចុះពិនិត្យទីតាំងអាងភាសស្រុកឯកភ្នំ ក្រោយពីមានការញុះញង់បង្កការតវ៉ា ពាក់ព័ន្ធនិងការស្តារដីបាតអាងដែលគោករាក់ ដើម្បីរក្សានិងតម្កល់ស្តុកទឹកក្នុងអាង នារដូវវស្សា សម្រាប់ជាប្រយោជន៍ ផ្តល់ការស្រោចស្រពស្រែប្រាំងជាង៥ពាន់ហិកតា ។…អានផ្ទាល់ (ដោយ៖អ៊ុក សំអាន)
D3 គ្រូបង្គោលថ្នាក់តំបន់ មកពីខេត្តចំនួន៩ ទទួលបានការបណ្តុះបណ្តាលពីក្រសួងកិច្ចការនារី ៕ …លោកដេង ម៉ាវិន …ឃ្លីប…
SB2 – ឯកឧត្តម ចាយ បូរិន ផ្សព្វផ្សាយនីតិវិធីនៃដំណើរការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតដល់ភ្នាក់ងារសង្ខេតការណ៍គណបក្ស យុវជន មេភូមិ មេឃុំ មន្រ្តីគណបក្សស្រុក នៅមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ចំនួន២២៦នាក់៕…អានផ្ទាល់
BH2 – ប្រជាពលរដ្ឋទីទល់ក្រ ប្រមាណជា ២០គ្រួសារ នៅស្រុកអង្គរធំ បានទទួលអំណោយសប្បុរសធម៌ពីសមាគមចលនា យុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប ៕ …អានផ្ទាល់…
BH3 – ក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ និងដីធ្លី ក្នុងតំបន់រមណីយដ្ឋានអង្គរ ប្រើកណ្ដាប់ដៃដែក ដើម្បីការពារតំបន់បេតិកភណ្ឌ ៕ …អានផ្ទាល់…
វគ្គទី៤៖ ព្រឹត្តិការណ៍អន្តរជាតិ
G1 – ក្រសួងការពារជាតិចិន ប្រកាសថា កងទ័ពចិននឹងធ្វើដំណើរទៅរុស្ស៉ី ដើម្បីចូលរួមការធ្វើសមយុទ្ធ ជាមួយប្រទេសជាច្រើនទៀត
G2 – សហរដ្ឋអាមេរិក ធ្វើតេស្តមីស៉ីលផ្លោងអន្តរទ្វីប ក្រោយផ្អាកដោយសារសមយុទ្ធយោធារបស់ចិន
G3 – ចិនជំរុញឲ្យសហរដ្ឋអាមេរិក ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះគោលការណ៍ចិនតែមួយ តាមការប្តេជ្ញាក្នុងសេចក្តីថ្លែងការណ៍រួមរបស់ខ្លួន
G4 – កូរ៉េខាងជើងបាញ់តេស្តមីស៉ីលគ្រូសចំនួន ២គ្រាប់ ឆ្ពោះទៅកាន់សមុទ្រលឿង
G5 – ចក្រភពអង់គ្លេស មើលឃើញអតិផរណាលោតដល់ ១០.១% ដែលជាអត្រាខ្ពស់បំផុត ក្នុងរយៈពេល ៤០ឆ្នាំមកនេះ