សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា សង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន នឹងបានបញ្ចប់ក្នុងពេលឆាប់ៗខាងមុខ

អត្ថបទដោយ៖
ហេង វណ្ណា

ភ្នំពេញ៖ ថ្លែងក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុប ៦២៣នាក់ នាព្រឹកថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ បានបញ្ជាក់ដូច្នេះថា៖ «សង្ឃឹមថា វិបត្តិអ៊ុយក្រែន នឹងប្រើពេលទៅមិនយូរ សង្គ្រាមនៅអ៊ុយក្រែន តាមរយៈការចរចា ដែលឥឡូវបានដើរដល់ការស្រុះស្រួលគ្នាដើម្បីនាំចេញធុញ្ញជាតិ ពីកំពង់ផែអ៊ុយក្រែនទៅកាន់ប្រទេសនានា ដែលកាត់បន្ថយបាននូវការខ្វះស្បៀងនៅខាងក្រៅ»។ សម្តេចតេជោ ហ៊ុន សែន បង្ហាញក្តីសង្ឃឹមថា សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន នឹងបានបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ ខណៈដែលសង្គ្រាមនេះ បានធ្វើឱ្យតម្លៃប្រេងនៅលើពិភពលោកឡើងថ្លៃ ព្រមទាំងបង្កើតជាអតិផរណានៅលើពិភពលោក។

សម្តេចតេជោ បានបន្តថា សម្រាប់តំបន់អាស៊ាន មិនចោទជាបញ្ហាធំពេកទេ លើការខ្វះខាតស្បៀងអាហារនោះ ពួកអាស៊ីគឺផលិតស្រូវច្រើនណាស់ ជាពិសេសនៅក្នុងចំណោមប្រទេសអាស៊ាន មានថៃ វៀតណាម មីយ៉ាន់ម៉ា កម្ពុជា ឡាវក៏ផលិតតែសល់មិនច្រើនទេ គ្រាន់តែប្រទេស៤នេះ មិនតិចជាង១៥លានតោនទេ ដែលសល់នោះ ហើយនៅក្រៅតំបន់អាស៊ាន ប្រទេសឥណ្ឌាក៏ជាប្រទេសដែលផលិតស្រូវច្រើនសល់ស្រូវច្រើនដែរ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner