ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមកាត់បន្ថយទំនាក់ទំនង ការក្លែងបន្លំទៅ លើសហសេវិក ឬអ្នកគ្រប់គ្រង រួមទាំងដៃគូការងារទើបល្អ។ កំណត់សកម្មភាពអាជីវកម្ម របស់អ្នកជាមួយនឹងឯកសារ។ ជាទូទៅ នៅក្នុងថ្ងៃនេះ លោកអ្នកនឹងទទួលបានជោគជ័យ គ្រប់ករណីទាំងអស់ប្រសិនបើអ្នកយកចិត្តទុកដាក់នឹងការងារ ហើយអាចយកឈ្នះភាព អសកម្ម និងភាពខ្ជិលរបស់អ្នក។ ក្នុងនោះប្រហែលជានៅក្នុងពេលព្រឹក អ្នកនឹងមិនមាន ទំនុកចិត្តទាំងស្រុងលើសកម្មភាពរបស់អ្នកទេ ប៉ុន្តែនៅចុងបញ្ចប់នៃការងារល្ងាចនេះស្ថាន ភាពនឹងត្រឡប់មកជាប្រសើរបំផុត។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមកុំធ្វើរឿងដែលមានភាពស្មុគ្រស្មាញ និង ប្រថុយប្រថាននៅថ្ងៃនេះ។ ប្រសិនបើមានតម្រូវការដើម្បីធ្វើការសម្រេចចិត្តសំខាន់ៗត្រូវប្រ មូល និងសម្រេចចិត្តដោយប្រុងប្រយ័ត្នបំផុត។ ហោរាសាស្រ្តអាជីពណែនាំអោយលោកអ្នក ផ្តោតទៅលើភារកិច្ចរបស់ខ្លួន។ ការនិយាយដើម ការសម្រាកអាហារថ្ងៃត្រង់ដ៏យូរនឹងអាចធ្វើ ឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់លទ្ធផលនៃការងារអ្នក។ ប៉ុន្តែក្រៅពីនេះ លោកអ្នកមានសេរី ភាពគ្រប់គ្រាន់ក្នុងការសួរសំណួរ ស្នើសុំនូវករណីសំខាន់ៗ និងលំបាកក្នុងការងារ។ ដោយឡែក សូមព្យាយាមយល់ដឹង ជាជាងការទស្សទាយ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តណែនាំលោកអ្នកកុំអោយមានការឆោតល្ងង់ ក្នុងអាជីព ពិសេសចំពោះជំនួញតែម្តង។ ជាការពិតភាពធ្ងន់ធ្ងរ ឬតានតឹងខ្លាំងពេកនឹងអាច បន្លាចដៃគូ និងអតិថិជនដែលមានសក្តានុពលរបស់អ្នក។ អ្វីៗគ្រប់យ៉ាងគួរតែស្ថិតក្នុងកំរិត មធ្យម។ ផ្ទុយពីនេះ លោកអ្នកទទួលបានភាពរហ័សរហួន គំនិតវាងៃ ព្រមទាំងការសម្រេច ចិត្តជាក់ស្តែងល្អប្រសើរណាស់។ ក្រៅពីនេះ សូមកំណត់ការធ្វើទំនាក់ទំនងរបស់អ្នក ពីព្រោះ មានទំនាក់ទំនងក្លែងក្លាយកំពុងស្ថិតនៅក្នុងដំណើរការការងាររបស់អ្នក។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពជំរុញអោយអ្នកព្យាយាម ស្វែងរកចំណូលបន្ថែម។ ក្នុងនោះប្រហែលជាអ្នកអាចដឹងពីគំនិតចាស់របស់អ្នក ឬចាប់ផ្តើម ធ្វើការងារក្រៅម៉ោង។ ទន្ទឹមនឹងនេះ សូមលោកអ្នកប្រុងប្រយ័ត្ន ដោយសារអ្នកនឹងអាចជួប នូវថាមពលដែលបង្ករអោយអ្នកគិតគូរយឺត។ ឳកាសដែលអ្នកត្រូវជាប់គាំងនៅក្នុងករណី ណាមួយគឺអាចនឹងកើតឡើង ដូច្នេះគួរព្យាយាមកុំភ្ជាប់ការងារជាមួយនឹងក្តីស្រមៃច្រើនពេក ហើយក៏មិនចាំបាច់ត្រូវពឹងពាក់អាស្រ័យអ្នកដទៃច្រើនពេកដែរ។ ប្រការដែលសំខាន់បន្ថែម គឺសូមរក្សាភាពស្ងៀមស្ងាត់។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ រយៈពេលពេញមួយថ្ងៃនេះសូមជៀសវាង អោយបានពីស្ថានភាពទ្វេរមុខ។ ឳកាសគឺថា សហសេវិក ដៃគូការងារនឹងព្យាយាមទាញអ្នក អោយចូលទៅក្នុងជម្លោះដែលមិនចាំបាច់។ ក្នុងរយៈពេលនេះសូមប្រើប្រាស់ពេលវេលាមក គិតអំពីអនាគតអាជីព។ បើទោះបីជាគ្មានឳកាសដើម្បីឈានទៅមុខតាមជណ្តើរអាជីពក៏ ដោយក៏ក្នុងពេលដ៏ខ្លីខាងមុខនេះអ្នកនឹងមានឳកាសផ្លាស់ប្តូរស្ថានភាពតាមការពេញចិត្ត របស់អ្នក។ ប៉ុន្តែក្នុងពេលនេះ ស្ថានភាពនានាហាក់មានភាពប្រកដជាក់ស្តែងណាស់ ដូច្នេះ វាក៏នឹងមានភាពងាយស្រួលអោយអ្នកយល់ដឹង នឹងរកវិធីសាស្រ្តដោះស្រាយលើករណីនោះបានងាយ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់អាជីពការងារទាំងឡាយរបស់អ្នកកំពុងជួបនឹងលាភសំណាងធំណាស់។ លោកអ្នកអាចទទួលបានផលសម្រេច និងចំណូលយ៉ាងពេញចិត្តបំផុត។ ក្រៅពីនេះការសម្រេចចិត្ត ឬការផ្តល់យោបល់របស់អ្នកនឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីមនុស្សក្នុងរង្វង់ការងារ។ ថ្ងៃនេះប្រសិនបើអ្នកមានលទ្ធភាពបើកអាជីវកម្មថ្មី នោះនឹងទទួលបានស្ថេរភាពយូរអង្វែង។ ដោយឡែក សូមប្រុងប្រយ័ត្ននឹងពាក្យនិន្ទាឈ្នានីសរបស់អ្នកដទៃ ហើយត្រូវអត់ធ្មត់ដោយកំរិតអតិបរមា។ ផ្ទុយទៅវិញ សូមយកចិត្តក្នុង ទំនាក់ទំនងផ្ទាល់ខ្លួន សូមធ្វើយ៉ាងណាអោយមានតុល្យភាពនឹងការងារ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរ និងអាជីវកម្មដំណើរការទៅដោយរលូន និងទទួលការគាំទ្រណាស់។ លោកអ្នកអាចសម្រេចដាក់ចេញការងារថ្មី ឬបន្តការងារដែលកំពុងអនុវត្តប្រកបដោយភាពជោគជ័យគួរជាទីកត់សម្គាល់។ ថ្ងៃនេះពាក្យសំដី និងអាកប្បកិរិយារបស់អ្នកអាចត្រូវរងការគៀបសង្កត់ពីមនុស្សដែលនៅជុំវិញអ្នកបន្តិច ដូច្នេះសូមអត់ធ្មត់ ហើយបំពេញការងារទាំងឡាយណាដែលស្ថិតក្នុងការទទួលខុសត្រូវរបស់អ្នក។ ក្នុងនោះដែរ ហាមដាច់ខាតកុំទៅពាក់ព័ន្ធនឹងការងារ។ ផ្ទុយពីអំណោយផល សូមប្រយ័ត្នក្រែងមាន របួសស្នាមនៅរវាងពេលព្រឹក។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ រាល់កិច្ចការងារ និងរបររកស៊ីក្នុងថ្ងៃនេះកំពុងជួបភាពអវិជ្ជមាន ដូច្នេះអ្នកមិនទាន់ទទួលបានផលតាមការគ្រោងទុកនោះទេ។ ក្នុងនោះដែរ សូមប្រយ័ត្នក្នុងការគិតគូរ ឬធ្វើការសម្រេចចិត្ត។ អ្នកមិនគួរធ្វើអ្វីប្រញាប់ប្រញាល ហើយគ្មានមូលដ្ឋាននោះទេ។ ក្រៅពីនេះ សូមព្យាយាមធ្វើទំនាក់ទនងល្អជាមួយមនុស្សជុំវិញខ្លួន ពីព្រោះពួកគេអាចផ្តល់ពត៌មាន និងបទពិសោធន៍ដែលចាំបាច់សម្រាប់ការងាររបស់អ្នក។ ក្រៅពីនេះ សូមរកពេលវេលាសម្រាកកំសាន្តខ្លះសម្រាប់សម្រួលដល់សុខភាព។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងមុខរបររកស៊ីនឹងទទួលបានផលចំណេញ និងជោគជ័យធំណាស់។ គំនិតយោបល់លោកអ្នកអាចដឹកនាំអ្នកទៅរកភាពជាអ្នកដឹកនាំយ៉ាងល្អប្រសើរក្នុងពេលនេះ។ លោកអ្នកទទួលបានអំណោយផលសម្រាប់គំនិត និងវិធីសាស្រ្តយ៉ាងវិជ្ជមានសម្រាប់អាជីព។ ហេតុដូច្នេះសូមកុំមានក្តីព្រួយបារម្ភឡើយ សូមធ្វើការងារទាំងឡាយណាដែលអ្នកពេញចិត្ត នោះផលនឹងទទួលបានយ៉ាងប្រសើរ។ ដោយឡែក ប្រសិនបើលោកអ្នកយកចិត្តទុកដាក់បន្ថែមលើករណីទាំងនោះ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារ និងមុខរបររបស់អ្នកចម្រើនលូតលាស់ណាស់ ទន្ទឹមនឹងនោះ អ្នកកអាចសម្រេចចិត្តធ្វើការងារណាមួយក៏នឹងទទួលបានជោគជ័យយ៉ាងធំដែរក្នុងពេលនេះ។ លើសពីនេះដំណឹងល្អ ឬឳកាសទទួលបានតំណែងការងារ និងទ្រព្យសំណាងមានភាពវិជ្ជមានយ៉ាងខ្លាំង ពិសេសនៅរវាងពេលល្ងាច។ ក្នុងនោះដែរ អំណោយផលមានច្រើនចំពោះអ្នកប្រកបអាជីកម្ម ពីព្រោះផលចំណេញកើតឡើងទ្វេរដង។ បន្ថែមពីនេះ ប្រសិនបើអ្នកមានលទ្ធភាពចែករំលែកខ្លះក៏កាន់តែប្រសើរចំពោះមុខ មាត់ និងជំនឿពីមនុស្សក្នុងក្រុមការងារ។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរកស៊ីជួញដូរ មានដំណើរការល្អជាប្រក្រតី។ ក្នុងនោះដែរ លោកអ្នកអាចសម្រេចចិត្តបណ្តាក់ទុន ឬផ្លាស់ប្តូរការងារទាំងឡាយណាដែលអ្នកមានបំណងជាយូរមកហើយដោយជោគជ័យ។ ដោយឡែក ថ្ងៃនេះមិនមែនជាពេលវេលាសម្រាប់រងទុក្ខទេ អ្នកគួរបំភ្លេចចោលភាពអវិជ្ជមានទាំងឡាយ ហើយជាពិសេសសូមកុំរំលឹករឿងដែលកន្លងទៅហើយ។ ប្រសិនបើលោកអ្នកមិនអាចរកផ្លូវចេញដ៏ត្រឹមត្រូវបាន សូមធ្វើការពិភាក្សា ស្នើសុំជំនួយពីមនុស្សដែលគួរទុកចិត្ត។ បន្ថែមពីនេះ សូមចងចាំថា ជម្លោះអាចនឹងកើតឡើងពីការយល់ច្រលំ ដូច្នេះការពិភាក្សាមានតម្លៃសម្រាប់ថ្ងៃនេះ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងអាជីវកម្មរបស់លោកអ្នកចម្រើនលូតលាស់ណាស់ ហើយកំពុងស្ថិតក្នុងចំណុចមួយយ៉ាងច្បាស់លាស់ ដូច្នេះសូមអ្នកខិតខំបំពេញការងារទាំងនោះបន្ថែម ដោយត្រូវចំណាយពេលវេលា និងកំលាំងកាយចិត្តធ្វើវាឲ្យបានល្អ។ រាសីថ្ងៃនេះផ្តល់នូវឳកាសការងារជាច្រើនផ្សេងទៀត ប៉ុន្តែវាប្រហែលជាមិនចាំបាច់ត្រូវចាប់យកការងារច្រើនក្នុងពេលតែមួយទេ គួរផ្តោតការយកចិត្តទុកដាក់ចំពោះការងារដែលអ្នកកំពុងអនុវត្តវិញ គឺងាយស្រួលជាង។ ក្រៅពីនេះ សូមសំឡឹងមើលស្ថានការណ៍ដែលបានកើតឡើងជុំវិញអាជីពរបស់អ្នកជាថ្មី ក្រែងមានការប្រែប្រួល។
ចំណាំៈ
ឆ្នាំទាំង៣ ម្សាញ់ វក រកា រាសីឡើងខ្ពស់។ ពាក្យសំដីរបស់អ្នកមានឥទ្ធិពលលើការពិភាក្សា និងការចរចាការងារតូចធំ។ ក្នុងនោះ ដំណើរបេសកកម្មការងារគង់នឹងបានផលធំ។