ម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម ឆ្នាំ២០២២ នឹងចេញទៅប្រកួតនៅប្រទេសសឹង្ហបូរី នាខែកញ្ញា ខាងមុខនេះ

សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាត្រៀមបញ្ជូនកីឡាករ ២រូប និងគ្រូបង្វឹក ១រូប ចូលរួមការប្រកួត Syed Kadir Boxing Championship 2022 នៅប្រទេសសឹង្ហបូរី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ ១១ ខែកញ្ញា ខាងមុខនេះ ។

កីឡាករជម្រើសជាតិប្រដាល់សកលកម្ពុជាទាំង ២រូប រួមមាន៖ កីឡាករ សៅ រង្សី ប្រកួតក្នុងប្រភេទទម្ងន់ ៥៤ kg និងកីឡាករ ហ៊ុន គឹមហ៊ាង ប្រកួតក្នុងប្រភេទទម្ងន់ ៧១ kg ។

គួរបញ្ជាក់ផងដែរថាកីឡាករទាំង២នេះតែទទួលបានមេដាយសំរឹទ្ធម្នាក់១គ្រឿងក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម កាលពីខែឧសភា កន្លងទៅ ដោយកីឡាករ សៅ រង្សីបានយកឈ្នះ កីឡាម៉ាឡេស៊ីដោយពិន្ទុ និងកីឡាករ ហ៊ុន គឹមហ៊ាង បានឈ្នះកីឡាករមីយ៉ាន់ម៉ាដោយសន្លប់ក្នុងទឹកទី១។

ក្រៅពីការប្រកួតជាលក្ខណៈអន្តរជាតិខាងលើនេះ សហព័ន្ធក៏នឹងត្រៀមបញ្ជូនក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជាទៅចូលរួមការប្រកួតកីឡាប្រដាល់សកលជើងឯកអាស៊ី នៅប្រទេស Jordan នាខែតុលា ខាងមុខនេះផងដែរ ។ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner