ថៃ៖ ច្បាប់គ្រាអាសន្នត្រូវលុបចោល ហើយមជ្ឈមណ្ឌលគ្រប់គ្រងកូវីដក៏ត្រូវរំលាយ នៅថ្ងៃទី១ ខែតុលាខាងមុខ

បាងកក៖ នាយករដ្ឋមន្ត្រីនៃប្រទេសថៃ លោក Prayut Chan-o-cha នៅថ្ងៃទី១៩ សីហា ២០២២នេះ បានយល់ព្រមលុបចោលច្បាប់គ្រាអាសន្ន និងរំលាយមជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រងស្ថានភាព Covid-19 (CCSA) នៅថ្ងៃទី ១ ខែតុលា។

លោកវេជ្ជបណ្ឌិត Udom Kachintorn ទីប្រឹក្សា CCSA បាននិយាយថា បន្ទាប់ពីថ្ងៃទី ១ ខែតុលា ច្បាប់ស្តីពីជំងឺឆ្លងឆ្នាំ២១០៥ នឹងក្លាយជាច្បាប់គ្រប់គ្រងដើម្បីដោះស្រាយការផ្ទុះឡើងនៃ Covid-19 ជំនួសឲ្យក្រឹត្យស្តីពីការគ្រប់គ្រងសាធារណៈក្នុងស្ថានភាពអាសន្ន ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី២៤ មីនា ២០២០ ។

លោកបានបន្ថែមថា បច្ចុប្បន្ន ប្រទេសថៃមានអ្នកជំងឺ Covid-19 ប្រមាណ ៧ម៉ឺននាក់ សម្រាកព្យាបាល ទាំងនៅក្នុងមន្ទីរពេទ្យ ឬនៅដាច់ដោយឡែកពីគេ ហើយពួកគេភាគច្រើន មានរោគសញ្ញាតិចតួច ឬគ្មាន។ CCSA រំពឹងថា ចំនួនអ្នកជំងឺថ្មីនឹងនៅដដែលប្រហែលមួយខែ មុនពេលធ្លាក់ចុះនៅពាក់កណ្តាលខែតុលា។

លោកក៏រំពឹងផងដែរថា នៅចុងឆ្នាំ ចំនួនអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យនឹងធ្លាក់ចុះមកនៅប្រហែល ១ពាន់ នាក់ក្នុងមួយថ្ងៃ ហើយចំនួនអ្នកស្លាប់ប្រចាំថ្ងៃ អាចធ្លាក់ចុះមកនៅត្រឹមប្រហែល ១០ នាក់៕ ប្រភពពី The Nation ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner