បណ្ឌិត សេង ជ័យវុធ ត្រូវបានតែងតាំងជានាយករដ្ឋបាលសាលាខេត្តត្បូងឃ្មុំ

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេចមួយតែងតាំង បណ្ឌិត សេង ជ័យវុធ ជានាយករដ្ឋបាលសាលា ខេត្តត្បូងឃ្មុំ។ ការតែងតាំងនេះ ធ្វើឡើងដោយយោងតាមសំណើរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ។

បណ្ឌិត សេង ជ័យវុធ ជាបណ្ឌិតដែលបានបញ្ចប់ការសិក្សានៅប្រទេសជប៉ុន។ លោកធ្លាប់ជាសាស្ត្រាចារ្យ និងព្រឹទ្ធបុរស នៃសាកលវិទ្យាល័យមួយនៅខេត្តបាត់ដំបងផងដែរ៕ ដោយ៖ រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner