ផ្លូវដីភ្នំជាង ១០គីឡូម៉ែត្រនៅស្រុកជលគិរី ត្រូវបានជួសជុលកែសម្រួលឡើងវិញដើម្បីសម្រួលដល់ការធ្វើចរាចរណ៍
កំពង់ឆ្នាំង៖ ផ្លូវក្រាលដីភ្នំជាង១០គីឡូម៉ែត្រ ត្រូវបានធ្វើការជួសជុលកែសម្រួលឡើងវិញដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ទៅមករបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងជលគិរី ។
លោក ដូវ គឹមស៉ីន អភិបាលស្រុកជលគីរី បានឱ្យដឹង នៅថ្ងៃទី២១ ខែសីហាឆ្នាំ២០២២នេះថាផ្លូវលំមួយខ្សែនេះមានប្រវែងជា១០គីឡូម៉ែត្រត្រូវបានធ្វើការជួសជុលកែសម្រួលឡើងវិញពីព្រោះផ្លូវមួយខ្សែនេះមានសារ:សំខាន់ក្នុងការដឹកជញ្ជូនកសិផលស្រែប្រាំងនិងចម្ការទៅកាន់ទីផ្សារនិងតំបន់ឆ្ងាយៗ។ស្រុកជល់គិរី ជាប់ព្រំប្រទល់ខេត្តកំពង់ចាមនិងខេត្តកំពង់ធំ។
លោកអភិបាលស្រុកជលគីរីបានឱ្យដឹងទៀតថាដោយសារមានការណែនាំពីឯកឧត្តមស៊ុន សុវណ្ណារិទ្ធិអភិបាលខេត្តកំពង់ឆ្នាំងគឺផ្លូវនេះកំពុងធ្វើជួសជុល។ផ្លូវមានប្រវែងជាង១០ គីឡូម៉ែត្រ ទទឹងផ្លូវ៥ម៉ែត្រចេញពីភូមិព្រៃគ្រីខាងជើងបន្តរហូតដល់ខាងមុខសាលាឃុំពាមឆ្កោកស្រុកជលគីរីដោយប្រើប្រាស់ថវិកាមូលនិធិរបស់រដ្ឋបាលស្រុកជលគីរីឆ្នាំ២០២២រួមនិងក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានស្រុកជលគិរីនិងថវិការបស់សប្បុរសជន។
លោកអភិបាលស្រុកបានឱ្យដឹងាទៀតថានៅក្នុងស្រុករបស់លោកមានតែ ឃុំពីរគឺឃុំជលសារនិងឃុំពាមឆ្កោកមានការលំបាកក្នុងការធ្វើ
ដំណើរទៅមកហើយផ្លូវទាំងពីរខ្សែនេះលិចទឹកទន្លេ៦ខែនិង៦ខែទៀតគោក។ផ្លូវមួយខ្សែនេះគ្រោងបញ្ចប់ការសាងសង់នៅ១៥ថ្ងៃខាងមុខ ៕ ដោយ៖ សុខ គឹមសៀន














