ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភគ្រឿងឧបភោគ បរិភោគដល់តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីសកម្មភាពមនុស្សធម៌

កំពង់ធំ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី បានផ្តល់គ្រឿងឧបភោគ បរិភោគរួមមាន អង្ករ៥តោន,មី៣០០កេស,ទឹកស៊ីអីវ១០០យួរ, ទឹកត្រី១០០យួរ តាមរយៈក្រុមការងារឯកឧត្តមមេបញ្ជាការកងទ័ពជើងគោក នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ជូនមេបញ្ជាកការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សម្រាប់ជួយ ប្រជាពលរដ្ឋជួបការលំបាក ខ្វះខាតជីវភាព និងព្រះសង្សគង់នៅតាមទីអារាមមួយចំនួន នៅតាមមូលដ្ឋាននានាក្នុងខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានសូមគោរពថ្លែងអំណរគុណ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលតែងតែយកចិត្តទុកដាក់ជួយឧបត្ថម្ភជាបន្តបន្ទាប់នូវស្បៀងអាហារ និងថវិកា ជូនដល់បញ្ជាការដ្ឋានតំបន់សឹករងកំពង់ធំ ក្នុងការបម្រើសកម្មភាពមនុស្សធម៌ ជួយដោះស្រាយនូវរាល់ការលំបាកខ្វះខាតរបស់បងប្អូនអតីតយុទ្ធជននិងប្រជាជននៅខេត្តកំពង់ធំ ក្នុងរយៈពេលកន្លងមក ក៏ដូចជានៅពេលបច្ចុប្បន្ននេះ ។
មេបញ្ជាកការ បានគោរពកោតសរសើរ ឯកឧត្ដម ហ៊ុន ម៉ាណែត លោកជំទាវ ដែលមានសណ្តានចិត្តល្អប្រពៃ ជួយដល់វិស័យមនុស្សធម៌ ជាបន្តបន្ទាប់ និងសូមគោរពជូនពរ សូមឲ្យមានតែសេចក្ដីសុខ សេចក្ដីចម្រើន និង ជោគជ័យគ្រប់ភារកិច្ច ក្នុងការបម្រើជាតិ ប្រជាជនកម្ពុជា ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្ដេជ្ញាចិត្តបន្តនាំយកនូវស្បៀងអាហារដែលបានផ្តល់ជូននេះ ទៅឧបត្ថម្ភជូនឱ្យដល់ដៃបងប្អូន ប្រជាពលរដ្ឋ និងគ្រួសារអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាតពិតប្រាកដនៅតាមមូលដ្ឋាននានានៅក្នុងខេត្តកំពង់ធំ ៕ ដោយ៖ ប៊ុន រដ្ឋា

ads banner