ថៃ បន្តបណ្តេញពលករមីយ៉ាន់ម៉ាខុសច្បាប់ជាង១០០នាក់បន្ថែមទៀត
អត្ថបទដោយ៖
ហេង វណ្ណា
ពលករមីយ៉ាន់ម៉ាខុសច្បាប់យ៉ាងតិច១០៩នាក់ ត្រូវបានបញ្ជូនទៅប្រទេសដើមវិញ ពីប្រទេសថៃ។ នេះបើតាមការអះអាងរបស់មន្ត្រីអន្តោប្រវេសន៍និយាយ នៅថ្ងៃព្រហស្បតិ៍ត ទី២៦កញ្ញានេះ។ ប្រភពថា ពលករទាំងនោះរួមមានទាំងស្ត្រី៩នាក់ផងដែរ ដោយពួកគេត្រូវបានមន្ត្រីអន្តោប្រវេសន៍ថៃប្រចាំនៅរ៉ាណុង បញ្ជូនមកមីយ៉ាន់ម៉ាវិញ តាមច្រកព្រំដែនភាគខាងត្បូង កាលពីថ្ងៃម្សិលមិញ។ ពលករទាំងនេះត្រូវបានបណ្តេញចេញ ដោយសារតែទិដ្ឋាការស្នាក់នៅផុតសុពលភាព និងគ្មានឯកសារ ដែលវាផ្ទុយនឹងច្បាប់ថៃ។
សូមបញ្ជាក់ថា កាលពីខែកក្តដា និងសីហា ២០១៩ ពលករមីយ៉ាន់ម៉ា២៥៨នាក់ ត្រូវបានបញ្ជូនពីថៃទៅមីយ៉ាន់ម៉ាវិញ តាមព្រំដែន។ ភាគច្រើននៃពលករគឺមកពី តំបន់ Tanintharyi, Yangon, Bago និង Mon ព្រមទាំងរដ្ឋ Rakhine ផងដែរ៕ម.ន




ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។