រដ្ឋមន្ត្រីក្រសួងអប់រំ សម្រេចពន្យារពេលដំណើរការឆ្នាំសិក្សា២០២១-២០២២ ដែលគ្រោងនឹងបញ្ចប់នាថ្ងៃទី៣១ ខែតុលា ទៅដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២វិញ

យោងតាមលិខិតរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំយុវជននិងកីឡាបានជំរាបជូនប្រធានមន្ទីរអប់រំ រាជធានី-ខេត្ត ដែលបានចេញនៅថ្ងៃទី២៣ ខែសីហានេះ។
ការពន្យារពេលនេះត្រូវបានលោករដ្ឋមន្ត្រី បញ្ជាក់ថា ដោយសារដំណើរការរៀន និងបង្រៀនក្នុងឆមាសទី១ មិនសូវរលូន ពោលគឺសិស្សបានរៀនតែពាក់កណ្តាលពេលប៉ុណ្ណោះ។

ចំពោះមហាវិស្សមកាលឆ្នាំសិក្សា២០២១-២០២២ ចាប់ពីថ្ងៃទី១ ដល់ ៣១ ខែធ្នូ ឆ្នាំ២០២២។ ដោយឡែកដំណើរការគ្រឹះស្ថានសិក្សា ឆ្នាំសិក្សា២០២២-២០២៣ ក្រសួងនឹងចេញសេចក្តីណែនាំថ្មី ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner