ហ៊ុន ម៉ាណែត ទស្សនកិច្ចនៅជប៉ុន គេមិនវិភាគ តែទៅវៀតណាម បែរជាវិភាគឆ្កួតទៅវិញ

អត្ថបទដោយ៖
ហេង វណ្ណា

សម្តេចតេជោ ហ៊ុន សែន សម្តែងការហួសចិត្តចំពោះបុគ្គលម្នាក់ដែលបានវិភាគទាក់ទងនឹង​ទស្សនកិច្ចរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសវៀតណាម កាលពីពេលថ្មីៗនេះ ដោយរិះគន់ថា វៀតណាមទទួល លោក ហ៊ុន ម៉ាណែត ច្រើនលើសលុប និងថា ទស្សនកិច្ចនេះជាការទៅសុំយោបល់វៀតណាម។

ឆ្លើយតបទៅនឹងការចោទប្រកាន់លើឯកឧត្តម ហ៊ុន ម៉ាណែត ដែលបានទៅធ្វើទស្សកិច្ចនៅប្រទេសវៀតណាម ដែលថាទៅសុំការគាំទ្រពីវៀតណាម ដើម្បីធ្វើ ជាបេក្ខភាពជានាយករដ្ឋមន្ត្រី, សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា សម្រាប់ប្រទេសកម្ពុជាមិនមានតម្រូវកាទៅសុំការគាំទ្រ ដើម្បីធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅកម្ពុជា ពីប្រទេសណាទាំងអស់ គឺត្រូវការតែមានការគាំទ្រពីគណបក្សប្រជាជនខ្លួនឯងតែប៉ុណ្ណោះ។ ការថ្លែងនេះធ្វើឡើងក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតជយលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ចំនួន ៣,០៧៥នាក់ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner