សម្ដេចតេជោសែន ថ្លែងថា កម្ពុជាអាចប្រឈមនឹងសង្គ្រាមប្រសិនគ្មានគណបក្សប្រជាជនកម្ពុជា (Video Inside)
អត្ថបទដោយ៖
Apsara Net
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាប្រទេសកម្ពុជានឹងអាចប្រឈមនឹងគ្រោះថ្នាក់សង្គ្រាម ស៊ីវិលក្នុងស្រុកសាឡើងវិញប្រសិនណាបើគ្មានគណបក្សប្រជាជនកម្ពុជាដឹកនាំកាច់ចង្កូតនោះទេ។ ប្រសាសន៍បញ្ជាក់របស់សម្តេចនៅថ្ងៃទី២៣ សីហា ឆ្នាំ២០២២ បានធ្វើឡើងខណៈ ដែលក្រុមមានទំនោរនយោបាយប្រឆាំង នៅតែបន្តបំផុសការស្អប់វៀតណាមដើម្បីស្វែងរក ផលប្រយោជន៍នយោបាយ។
ប្រសាសន៍បញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន ជុំវិញភាពចាំបាច់ត្រូវរក្សាវត្តមានរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការកាន់ដៃចង្កូតប្រទេសជាតិនេះ គឺនៅទន្ទឹមនឹងក្រុមដែលបំផុសការ ស្អប់វៀតណាមបានរិះគន់ដល់ដំណើរទស្សនកិច្ចក្នុងក្រុងហាណូយវេលាថ្មីៗកន្លងមកនេះ ដោយបេក្ខភាពនៃអនាគតនាយករដ្ឋមន្ត្រី របស់គណបក្សប្រជាជនកម្ពុជាបណ្ឌិត ហ៊ុន ម៉ាណែត។