ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ ក្នុងថ្ងៃនេះអ្នកប្រហែលជាមានបំណង ប្រាថ្នាដើម្បី នឹងដោះស្រាយបញ្ហាទាំងអស់ដែលបានកើតឡើង។ ក្នុងពេលនេះសូមធ្វើតាមការយល់ ឃើញរបស់ខ្លួនចុះ ហើយពិសេសគឺសូមធ្វើតាមការគ្រោងទុក ដើម្បីអោយអ្នកអាចមាន ពេលវេលាគ្រប់គ្រាន់ និងមិនពិបាកក្នុងការគិតគូវែងឆ្ងាយច្រើន។ ទន្ទឹមនឹងនេះដែរ ហោរាសាសស្រ្តអាជីពលោកអ្នកអោយបោះបង់ចោលជាដាច់ខាតនូវអារម្មណ៍ខឹងសប្បារ កាចសាហាវ ពិសេសកុំប្រើអារម្មណ៍នេះនៅក្នុងកន្លែងការងារជាដាច់ខាត។ លោកអ្នក ត្រូវធ្វើការជាមួយការរំពឹងទុកវែងឆ្ងាយ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យ។ ថ្ងៃនេះជាពេលវេលាល្អបំផុតសម្រាប់ធ្វើការអនុវត្តន៍ រាល់គម្រោងផែនការដែលបានរៀបចំពីមុន។ ជាទូទៅ កិច្ចការថ្មីៗពេកនៅពេលនេះមិនសូវ ជាល្អប៉ុន្មានទេ ពីព្រោះលោកអ្នកត្រូវការពេលវេលាបន្ថែមជាច្រើន មុនពេលអ្វីៗត្រូវបាន ធានាដើម្បីអោយអនុវត្ត។ ក្នុងពេលនេះ លោកអ្នកប្រហែលជាមិនគួរមានការប្រថុយប្រថាន ឬបង្ហាញភាពនឿយហត់ ឬបង្ហាញការខកចិត្តទៅលើលទ្ធផលការងារដែលអ្នកកំពុងតែធ្វើ ពីព្រោះវាមិនមែនជាពេលកំណត់លទ្ធផលពិតប្រាកដនៅឡើយទេ។ ប្រការដែលត្រូវយក ចិត្តទុកដាក់គឺអ្នកអាចជួបនឹងការរឹងស្ទះខ្លះក្នុងការងារ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អបំផុតសម្រាប់ធ្វើ ដំណើរបេសកកម្មការងារ ឬការផ្សងព្រេងក្នុងអាជីវកម្ម ពីព្រោះផលលាភក្នុងថ្ងៃនេះមាន កំរិតខ្ពស់ណាស់។ ក្នុងនោះប្រសិនបើអ្នកមានគម្រោងផែនការទៀតនោះ គឺរឹតតែប្រសើរ។ សម្រាប់បញ្ហាក្នុងថ្ងៃនេះគឺមិនទាន់ជម្រះអស់ទាំងស្រុងនោះទេ ប៉ុន្តែមិនមានអ្វីអោយបារម្ភ នោះទេ ពីព្រោះលោកអ្នកមានមនុស្សចាំជួយជ្រោមជ្រែងយកអាសារណាស់។ អ្វីដែល ពិសេសគឺលោកអ្នកទទួលបានអារម្មណ៍ជ្រះថ្លា គំនិតវាងវៃ និងការសម្រេចចិត្តដែលត្រឹម ត្រូវក្នុងបុព្វហេតុការងារ ដូច្នេះសូមកុំធ្វើអោយឳកាសល្អនេះកន្លងទៅដោយងាយឡើយ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អបំផុតសម្រាប់ការ ធ្វើទំនាក់ទំនង ហើយលទ្ធផលនៃទំនាក់ទំនងនេះច្រើនតែធ្វើអោយអ្នកសម្រេចគោលដៅ ដែលប៉ងប្រាថ្នាបានល្អប្រសើរបំផុត។ ប៉ុន្តែលោកអ្នកក៏ត្រូវមានការតស៊ូអោយបានខ្លាំងរាល់ ពេលបំពេញការងារផងដែរ ហើយរាល់ការសម្រេចចិត្តត្រូវប្រកបដោយភាពក្លាហាន។ ទន្ទឹម នឹងនេះសូមរៀនពីរបៀបកំណត់គោលដៅអោយបានពិតប្រាកដ។ ប៉ុន្តែ ប្រហែលជាអ្នក គួរតែឈប់សុបិន្តចំពោះការបំពេញការងារច្រើនក្នុងពេលតែមួយ។ ប្រការល្អប្រសើរវិញ នោះគឺអ្នកមានអារម្មណ៍សេរីក្នុងការចូលរួមជាមួយការពិភាក្សាជាក្រុម និងការសម្រេចចិត្ត។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្ត្រអាជីពសន្យាថាអ្នកនឹងទទួល បានផលសម្រេចនូវរាល់កិច្ចការងារ និងអាជីវកម្មដែលអ្នកនឹងអនុវត្តនៅក្នុងពេលនេះ។ អ្នកអាចនឹងជួបនូវឳកាសកាន់តែច្រើនបន្ថែមទៀត ប្រសិនបើអ្នកចេញទៅប្រឡូកស្ថានភាព ខាងក្រៅ។ ស្ថានភាពខាងក្រៅអាចធ្វើអោយអ្នកមានការព្រួយបារម្ភបន្តិចមែន ប៉ុន្តែលោក អ្នកពិតជាអាចជំនះរាល់អស្ថេរភាព ហើយនាំត្រឡប់មកវិញនូវភាពជោគជ័យធំ។ ចំពោះ បញ្ហាប្រទាក់ក្រឡាចាស់ៗដែលធ្លាប់កើតឡើង ពិតប្រាកដណាស់ថាអ្នកនឹងរកឃើញផ្លូវ សម្រាប់ដោះស្រាយ។ លើសពីនេះ ថ្ងៃនេះមិនមែនជាពេលត្រូវគិតទេ សូមចាប់ផ្តើមដើម្បី បំពេញក្តីស្រមៃ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះផ្តល់ជូនលោកអ្នកនូវសេចក្តីសុខក្នុងផ្លូវ ចិត្តបំផុត។ គ្មានមន្ទិលក្នុងជីវិត ឬបញ្ហានៅសេសសល់ក្នុងដំណើរការការងារទៀតនោះទេ។ រាល់ការតស៊ូរបស់អ្នកកំពុងផ្តល់ផ្លែផ្កាជាទីមោទនក្រៃលែង។ ក្នុងពេលនេះ ប្រសិនបើអ្នកធ្វើ ការងារជាក្រុម និងចូលអោយបានកាន់តែកៀកនឹងថ្នាក់លើ នោះអ្នកនឹងអាចបានយល់ដឹង កាន់តែច្រើនទៅលើរបត់ការងារដែលអ្នកត្រូវសម្របខ្លួនតាម។ ប៉ុន្តែប្រការដែលសំខាន់អ្នក មិនត្រូវបោះបង់វិធីសាស្រ្តការងារដោយងាយ ដោយគ្រាន់តែស្តាប់យោបល់របស់មិត្តរួម ការងារនោះទេ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីពអោយអ្នកយកចិត្តទុកដាក់ទៅលើ ស្ថានភាពហិរញ្ញវត្ថុរបស់អ្នក។ សូមចាប់ផ្តើមពន្យាពេលជាមួយការប្រើប្រាស់លុយកាក់ច្រើន សិន ពីព្រោះស្ថានភាពហរិញ្ញវត្ថុក្នុងពេលនេះមានការប្រែប្រួលច្រើនណាស់ ដូច្នេះមិនមាន ហេតុផលណាមួយអោយអ្នកត្រូវប្រថុយប្រថានក្នុងការខាតបង់ទ្រព្យធន និងពេលវេលា នោះទេ។ ផ្ទុយពីផលរំខាន និងស្ថានភាពអវិជ្ជមាននេះគឺលោកអ្នកទទួលបានការសម្រេច ចិត្តដែលល្អប្រសើរ ដែលអាចបញ្ចៀសនូវស្ថានភាពមិនល្អក្នុងថ្ងៃនេះ។ ក្នុងនោះ លោកអ្នក ត្រូវមានការអត់ធ្មត់អោយបានកាន់តែច្រើន។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលកាន់តែប្រសើរ សម្រាប់លោកអ្នកដែលប្រកបរបរអាជីវកម្ម។ អ្នកនឹងទទួលបានផលចំណេញច្រើន ហើយ ការគាំទ្រក៏មានភាពរឹងមាំផងដែរ។ ក្នុងពេលនេះ មិនគួរបន្ថយល្បឿន ឬមានការព្រួយបារម្ភ ច្រើនពេកទេ អ្វីៗមិនលំបាកដូចអ្នកគិតនោះទេ។ សូមធ្វើយ៉ាងណាកុំអោយកំហុសពីអតីត មករំខានដល់ការទទួលបានលាភសំណាងធំក្នុងពេលនេះអោយសោះ។ ទោះបីយ៉ាងណាក្តី សូមលោកអ្នកយកចិត្តទុកដាក់ទៅលើពត៌មានសំខាន់ៗ ដើម្បីអោយអ្នកមានមូលដ្ឋានក្នុង ការសម្រេចចិត្ត។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយផលលើ ការគ្រប់គ្រងការងារ និងការងារអាជីវកម្ម។ អ្នកអាចទទួលបានការផ្តល់ជូនដែលមានសក្តា នុពល និងភាពហ្នឹងហ្ន៎ច្រើន។ ចំពោះលោកអ្នកធ្វើការងាររដ្ឋ និងឯកជនក៏ទទួលបានការ ស្រលាញ់គាំទ្រយ៉ាងកក់ក្តៅពីមិត្តរួមក្រុម ព្រមទាំងចៅហ្វាយនាយផងដែរ។ ប៉ុន្តែប្រហែល ជាអ្នកត្រូវរក្សាចិត្តគំនិត និងអាកប្បកិរិយាជាពិសេស ពីព្រោះកំហឹងខ្លះអាចនឹងប្រាកដខ្លួន ក្នុងថ្ងៃនេះ ដូច្នេះសូមអត់ធ្មត់ឲ្យបានពេញមួយថ្ងៃតែម្តង។ ក្រៅពីនេះ សូមលោកអ្នកប្រើ ប្រាស់ភាពស្មោះត្រង់ដើម្បីជាទុនក្នុងការបំពេញការងារជានិច្ច។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ការ អនុវត្តផែនការដ៏មានមហិច្ចតានោះទេ។ ការខ្នះខ្នែងជាផ្លូវការរបស់អ្នកនឹងមិនត្រូវបានកោត សរសើរនោះទេ ផ្ទុយទៅវិញសម្ពាធដដែលៗអាចធ្វើឲ្យដៃគូ និងមិត្តភក្តិរួមការងារមានការ ភ៏យខ្លាចនោះទេ។ ហោរាសាស្រ្តអាជីពរំលឹកពីភាពជោគជ័យរបស់អ្នកថាត្រូវពឹងផ្អែកលើ ការឧស្សាហ៍ព្យាយាម និងការខិតខំប្រឹងប្រែង។ ដូច្នេះសូមកុំធ្វើឲ្យមានការរំខានដោយស្ថាន ភាពខាងក្រៅ ពីព្រោះសូម្បីតែកំហុសតូចតាចបង្កការលំបាកច្រើន។ ក្រៅពីនេះ សូមកុំបោះ បង់ការអធ្យាស្រ័យ ហើយរក្សាចិត្តអោយមានលំនឹងពេញមួយថ្ងៃ។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមិនមែនជាពេលវេលាល្អដើម្បីពិភាក្សាអំពីលទ្ធ ផលអាជីពនោះទេ។ វានឹងប្រសើរ ប្រសិនបើអ្នកពិភាក្សាតែចំពោះប្រធានបទណាដែល សំខាន់ ហើយមិនតម្រូវឲ្យមានការសម្រេចចិត្តជាបន្ទាន់។ សូមលោកអ្នកពេញចិត្តចំពោះការ ងាររបស់ខ្លួន សូម្បីតែជាការងារតូចតាចបំផុតក្តី។ អាជីពរបស់អ្នកនឹងកើនឡើង ប្រសិនបើ អ្នកជឿជាក់ទៅលើខ្លួនឯង។ ក្រៅពីនេះ សូមលោកអ្នកតស៊ូក្នុងការស្វែងរកដំណោះស្រាយ ដ៏ល្អបំផុតចំពោះកិច្ចការទាំងនោះ។ ទោះជាយ៉ាងណាក៏ដោយ សូមកុំមានការព្រួយបារម្ភ ប្រសិនបើអ្នកមិនអាចទទួលបានផលចំណេញច្រើន។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីពផ្តល់ដំបូន្មានឲ្យអ្នកប្រមូលគំនិត ហើយមុននឹងប្រគល់របាយការណ៍សូមពិនិត្យទិន្នន័យទាំងអស់អោយបានច្រើនដង ពីព្រោះ អ្នកអាចនឹងបាត់បង់ពត៌មានសំខាន់ ឬមានការភ័ន្តច្រលំខ្លះក្នុងការងារការិយាល័យ។ ប៉ុន្តែបើ ទោះបីជាយ៉ាងនេះក្តី អ្នកអាចទទួលបានគំនិតជាក់ស្តែងក្នុងការស្វែងយល់ពីស្ថានភាពដែល បានកើតឡើង និងរកវិធីសាស្រ្តដោះស្រាយបានយ៉ាងប្រសើរ។ កុំមានការភ័យខ្លាច ស្ថាន ភាពអវិជ្ជមាននេះនឹងត្រូវផ្លាស់ប្តូរក្នុងពេលឆាប់ៗ។ ដោយឡែក សូមកុំបណ្តោយខ្លួនអ្នក អោយទៅពាក់ព័ន្ធនឹងរឿងរបស់អ្នកដទៃ ប្រយ័ត្នបាត់បង់កេរ្តិ៍ឈ្មោះ។
ចំណាំៈ
ឆ្នាំទាំង៥ ខាល ថោះ រោង មមែ វក រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះទាំងឳកាសអភិវឌ្ឍន៍ការងារ លុយកាក់ និងកេរ្តិ៍ឈ្មោះល្អប្រសើរ នឹងកើតឡើងចំពោះ ការងាររបស់អ្នកស្របគ្នាតែម្តង។