បងប្អូនគណបក្សផ្សេងចំនួន ៦៤៩នាក់ បានមកចួលរួមរស់ ជីវភាព ជាមួយ គណបក្សប្រជាជនកម្ពុជាខេត្តកំពត
កំពត ៖ អ្នកឧកញ៉ា លី សាម៉េត ទីព្រឹក្សារផ្ទាល់ និងជាតំណាង ដ៍ខ្ពង់ខ្ពស់សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានគណ:បក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនគណ:បក្សផ្សេងចំនួន ៦៤៩នាក់ ដែលមកពីស្រុកចំនួនបី គឺ ស្រុកជុំគីរី ស្រុកឈូក និងស្រុកបន្ទាយមាស ដែលបានមកចូលរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាខេត្តកំព ដែលពិធីនេះរៀបចំឡើង នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នៅមន្ទីរគណបក្សប្រជាជនកម្ពុជា ស្រុកបន្ទាយមាស ។
អញ្ជើញចូលរួមនាឱកាសនោះមាន ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត និងជាសមាជិកកណ្តាល ប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត ។
លោកគ្រូមា អ្នកឧកញ៉ា លី សាម៉េត ទីព្រឹក្សាផ្ទាល់ និងជាតំណាងដ៍ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាស៍ថា
សម្តេចតេជោ ហ៊ុន សែន គឺជាអ្នកមានបុណ្យ ជាថ្នាក់ដឹកនាំ ដ៍ល្អរបំផុត ព្រោះសម្តេចបានដឹកនាំ ប្រទេស តាំងតែពីបាទដៃទទេ រហូតដល់មានការអភិវឌ្ឍន៍រីកចម្រើន លូតលាស់ លើគ្រប់វិស័យទូទាំងប្រទេស ព្រមទាំង ទទួលបាន នូវសុខសន្តិភាពយ៉ាងពេញលេញ ធ្វើឲ្យប្រជាពលរដ្ឋ មានជីវភាពរស់នៅធូធារគ្រប់ក្រុមគ្រួសារ រស់នៅយ៉ាងសុខដុម រុមនា នេះគឺបានមកដោយសារ សម្តេច ពេលបងប្អូនមានទុក្ខលំបាក ជួបគ្រោះទូរភឹក គ្រោះមហន្តរាយផ្សេងៗ គឺសម្តេចតែងតែជួយសង្គ្រោះ គ្រប់ពេលវេលាដោយមិនទុកឲ្យបងប្អូន រងគ្រោះឡើយ ពិសេសទៀតនោះ សម្តេច បានស្វះស្វែងរកថ្នាំវ៉ាក់សាំងកូវីដ១៩ មកចាក់ការពារ និង ព្យាបាល ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ឱ្យរួចផុត អំពីជំងឺរ ដ៍កាចសាហាវនេះ បានទូទាំងប្រទេស ។
លោកគ្រូមា អ្នកឧកញ៉ា លីសា ម៉េត បានមានប្រសាស៍ បន្តទៀតថា ដើម្បី ដឹងគុណចំពោះសម្តេច បងប្អូនយើង ត្រូវតែអបអរសាទរដល់សម្តេច ព្រមទាំង បន្តគាំទ្រ និង ដើរតាមមាគ៌ា ដឹកនាំ ដ៍ត្រឹមត្រូវ ឈ្លាសវៃ របស់សម្តេច ក្នុងការដឹកនាំប្រទេស បន្តទៀត ៕ Sila Sarin


