សហរដ្ឋអាមេរិកត្រៀមផ្តល់ជំនួយយោធាថ្មី ៣ពាន់លានដុល្លារដល់អ៊ុយក្រែន ខណៈសង្គ្រាមឈានដល់ ៦ខែហើយ

វ៉ាស៊ីនតោន៖ មន្ត្រីអាមេរិកនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយថា សហរដ្ឋអាមេរិកនឹងប្រកាសពីការផ្តល់កញ្ចប់ជំនួយសន្តិសុខថ្មីមានទឹកប្រាក់ជាង ៣ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន នៅក្នុងថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ខណៈដែលសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនឈានដល់៦ខែហើយ ។

ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើងមក សហរដ្ឋអាមេរិកបានផ្ដល់ជំនួយយោធាជាង ១០.៦ពាន់លានដុល្លារហើយ ដល់រដ្ឋាភិបាលរបស់លោក ប្រធានាធិបតីអ៊ុយក្រែន ហ្សេលេនស្គី។ បើតាមមន្ត្រីអាមេរិកដដែលនេះ កញ្ចប់យោធាថ្មីដែលសហរដ្ឋអាមេរិកនឹងប្រកាសផ្ដល់ឱ្យអ៊ុយក្រែនខាងលើនេះ អាចនឹងត្រូវធ្វើឡើងនៅថ្ងៃពុធសប្ដាហ៍នេះ ពោលគឺចំថ្ងៃបុណ្យឯករាជ្យជាតិរបស់អ៊ុយក្រែនតែម្ដង។

គួរបញ្ជាក់ថា កញ្ចប់ថវិកាខាងលើនេះ ត្រូវបានយកចេញពីកញ្ចប់ថវិកាដែលសភាអាមេរិកអនុម័ត និងអនុញ្ញាតឱ្យរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន យកទៅទិញអាវុធពីក្រុមហ៊ុនផលិតអាវុធអាមេរិក ដើម្បីផ្តល់ឱ្យអ៊ុយក្រែន ជាជាងដកអាវុធដែលមានស្រាប់ចេញពីឃ្លាំងអាវុធរបស់សហរដ្ឋអាមេរិក៕ ប្រភព៖ Reuters ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner