សិង្ហបុរីជួបបញ្ហាអត្រាអតិផរណារខ្ពស់ខ្លាំងពុំធ្លាប់មាន ក្នុងពេលជិត ១៤ឆ្នាំ
សាំងហ្គាពួរ ៖ អត្រាអតិផរណារបស់សិង្ហបុរីនៅខែកក្កដា បានឡើងដល់កម្រិតខ្ពស់ពុំធ្លាប់មាន ក្នុងរយៈពេលជិត ១៤ឆ្នាំ ដែលបានបង្កើនសម្ពាធលើអ្នកបង្កើតគោលនយោបាយរូបិយវត្ថុឱ្យចាត់វិធានការបន្ថែមទៀតដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងតម្លៃ ។
សេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយរួចគ្នាដោយអាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) និងក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មសិង្ហបុរី កាលពីថ្ងៃអង្គារ បានឲ្យដឹងថា អត្រាអតិផរណាស្នូល ដែលមិនរាប់បញ្ចូលការដឹកជញ្ជូនឯកជននិងការស្នាក់នៅ បានកើនឡើងដល់ ៤,៨% នៅក្នុងខែកក្កដា។ អត្រានេះគឺជាអត្រាខ្ពស់បំផុតគិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០០៨ មក។
អតិផរណាអតិផរណាដែលរាប់បញ្ចូលទាំងទំនិញដែលមានតម្លៃប្រែងប្រួលខ្លាំងដូចជាអាហារនិងប្រេងឥន្ធនៈ បានកើនឡើងដល់ ៧% នៅខែកក្កដា ពោលគឺកើនឡើងពី ៦,៧% នៅក្នុងខែមិថុនា ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែមិថុនា ឆ្នាំ២០០៨មក។
មន្ត្រីអាជ្ញាធរ អាជ្ញាធររូបិយវត្ថុសិង្ហបុរីបានឱ្យដឹងថា ខ្លួនរំពឹងថា វិធានការអតិផរណាស្នូលនឹងឡើងដល់កម្រិតកំពូលក្នុងត្រីមាសទី៣ មុនពេលធ្លាក់ចុះបន្តិចឆ្ពោះទៅរកចុងឆ្នាំ ។ សម្រាប់រយៈពេលពេញមួយឆ្នាំ MAS បានបញ្ជាក់ថា អាចនឹងមានអត្រាចន្លោះពី ៣% ទៅ ៤% សម្រាប់អតិផរណាស្នូល និងពី ៥% -៦%សម្រាប់អត្រាអតិផរណាដែលរាប់បញ្ចូលទាំងទំនិញ ដែលមានតម្លៃប្រែងប្រួលខ្លាំង៕ ប្រភពពី Bloomberg ដោយ ៖ សារ៉ាត
