តុលាការកំពូលម៉ាឡេស៊ីទាត់ចោលការប្តឹងឧទ្ធរណ៍របស់អតីតនាយករដ្ឋមន្ត្រី ណាជីប រ៉ាហ្សាក់ ប្រឈមជាប់ពន្ធគារ ១២ឆ្នាំ

កូឡាឡាំពួរ៖ តុលាការកំពូលប្រទេសម៉ាឡេស៊ីបានបង្គាប់ឱ្យអតីតនាយករដ្ឋមន្រ្តី លោក ណាជីប រ៉ាហ្សាក់ (Najib Razak) ចាប់ផ្តើមអនុវត្តសាលក្រមជាប់ពន្ធនាគារ រយៈពេល ១២ឆ្នាំរបស់ខ្លួន ក្រោយពីតុលាការបានរក្សាទុកការសម្រេច ពីមុនមក ឱ្យនៅដដែល សម្រាប់ការចោទប្រកាន់ពាក់ព័ន្ធនឹងសំណុំរឿងពុករលួយ។

តុលាការកំពូលម៉ាឡេស៊ី កាលពីថ្ងៃអង្គារ បានទាត់ចោលការប្តឹងឧទ្ធរណ៍របស់លោក Najib ដែលសំដៅជំទាស់នឹង ការផ្តន្ទាទោសដាក់ពន្ធនាគារ រយៈពេ ១២ឆ្នាំ និងការពិន័យជាប្រាក់ជិត ៤៧លានដុល្លារ ជុំវិញបទចោទប្រកាន់ចំនួន ៧ករណី នៅក្នុងសំណុំរឿងដែលទាក់ទងនឹង មូលនិធិរបស់ក្រុមហ៊ុន SRC International ។

បទចោទប្រកាន់ប្រឆាំងនឹងលោក Najib ដែលធ្លាប់កាន់តំណែងជា នាយករដ្ឋមន្រ្តីម៉ាឡេស៉ី ចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៨ គឺពាក់ព័ន្ធនឹងការផ្ទេរប្រាក់ចំនួន ៤២លានរីងហ្គីត ស្មើនឹងជាង ៩លានដុល្លារអាមេរិក ចេញពីមូលនិធិរបស់ SRC International ចូលទៅក្នុងគណនីធនាគារផ្ទាល់ខ្លួនរបស់លោក កាលពីឆ្នាំ២០១៤ និងឆ្នាំ២០១៥ ៕ ប្រភពពី CNA ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner