សារចូលរួមរំលែកមរណទុក្ខ របស់អតីតសិស្សវិទ្យាល័យ មង្គលបូរី ជូនចំពោះ ក្រុមគ្រួសារសព លោកស្រី ត្រឹង ងា ( ឧបាសិកាកិត្តិ បណ្ឌិតឡាយ ហ៊ុនគី)

យើងខ្ញុំទាំងអស់គ្នាជាអតីសិស្សវិទ្យាល័យមង្គលបូរី កូនសិស្ស (b១ថ្ងៃត្រូ១ជីវិត) – សូមចូលរួម រំលក មរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារនិងសាច់ញាតិនៃសព លោកស្រី គ្រឹង ងា (ឧបាសិកាកិត្តិ បណ្ឌិតឡាយ ហ៊ុនគី)បានទទួលមរណភាពកាលពីថ្ងៃទី២៨ខែសីហា ឆ្នាំ២០២២។ ក្នុងសមានទុក្ខដ៏សែនក្រៀមក្រំយ៉ាងក្រៃលែងនេះយើងខ្ញុំទាំងអស់គ្នាដែលជាអតីតជាសិស្សវិទ្យា ល័យមង្គលបុរីសូមសម្តែងនូវការសោកស្ដាយស្រណោះអាឡោះអាល័យជាទីបំផុត ជាមួយក្រុមគ្រួសារ សពចំពោះការបាត់បង់ ឧបាសិកាកិត្តិ បណ្ឌិតឡាយ ហ៊ុនគី (លោកស្រី ត្រឹង ងា)ជាម្ដាយ ជាជីដូន និង ជាគ្រូ ជាទីគោរពស្រឡាញ់ ប្រកប ដោយព្រហ្មវិហារធម៌ និងមានទឹកចិត្តសណ្តោសប្រណី។
ជាថ្មីម្តងទៀតរូបខ្ញុំទាំងអស់គ្នា….. សូមលើកហត្ថបួងសួងដល់ពួកទេព្ដាដែលលោកមានភ្នែកទិព្វ ត្រចៀកទិព្វក៏ដូចជាគេជានុភាពអំណាចបារមីនៃគុណបុណ្យព្រះរតនត្រៃសូមតាមជួយអភិបាលរក្សា ដួងវិញ្ញាណក្ខន្ធ លោកវី គ្រឹង ងា អ្នកគ្រូ ឡាយ ហ៊ុន )សូមបានទៅចុតិបដិសន្ធិក្នុងទីស្ថានបរម សុខជាភិយ្យោភាពអស់កាលជាយូរអង្វែងតរៀងទៅ។

សូមក្រុមគ្រួសារនៃសពទទួលនូវការរំលែកមរណទុក្ខដ៏សែនក្រៀមក្រំបំផុត យើងខ្ញុំ ជាអតីតសិស្សវិទ្យាល័យមង្គលបូរីទាំងអស់គ្នា។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner