អតីតមេភូមិចាស់ទាំង ២នាក់ប្ដីប្រពន្ធ ដែលបានធ្លាក់ខ្លួនឈឺពិការ បានទទួលអំណោយ ពីតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងអាជ្ញាធរមូលដ្ឋាន
ខេត្តកំពង់ឆ្នាំង៖ ដោយក្តីអាណិតអាសូរដល់អតីតមេភូមិថ្មីទាំង២ប្ដីប្រពន្ធ ដែលបានធ្លាក់ខ្លួនពិការទាំងអស់គ្នា នៅព្រឹកថ្ងៃទី ២៩ខែសីហា ឆ្នាំ២០២២ លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង អមដំណើរ ដោយក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ និងលោកមេភូមិ បានអំណោយទៅផ្ដល់ជូនគ្រួសារខាងលើនេះដល់លំនៅដ្ឋាន ក្នុងភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ។

លោកជំទាវ កែ ចន្ទ័មុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង បានមានប្រសាសន៍ថា ដោយទទួលបានព័ត៌មានពីក្រុមអ្នកសារព័ត៌មាន ស្ដីពីទុក្ខលំបាក របស់ លោក ជេត ផល្លី អាយុ ៦១ឆ្នាំ លោកស្រី សរ សារីម ៦៣ឆ្នាំ ដែលជាអតីតមេភូមិចាស់ទាំង ២នាក់ប្ដីប្រពន្ធ ( ប្រពន្ធមេភូមិមុន បន្ទាប់មកប្ដីមេភូមិក្រោយ ) ថ្ងៃនេះ ក្នុងនាមអ្នកតំណាងរាស្រ្ត ក៍ដូចជាក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ និងលោកមេភូមិ បាននាំយកនូវអំណោយផ្ដល់ជូន អតីតមេភូមិទាំង ២នាក់ប្តីប្រពន្ធ ដែលរួមមាន អង្ករ ២០គីឡូក្រាម មី ២កេស ទឹក
ត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកបរិសុទ្ធ ២យួរ និងថវិកា ៤៥ម៉ឺនរៀល (៥ម៉ឺនរៀលរបស់ក្រុមប្រឹក្សាឃុំជ្រៃបាក់)។

លោកជំទាវ ក៍បានលើកឡើងថា៖ គុណបំណាច់របស់ លោក លោកស្រី ដែលជាអតីតមេភូមិ បានបម្រើជាតិមាតុភូមិ និងបាន បំរើប្រជាពលរដ្ឋ ក្នុង
ភូមិយ៉ាងយកចិត្តទុកដាក់ រយៈពេល ជាង១២ឆ្នាំ (បូកចូលគ្នា) គឺមានគុណធំធេងខ្លាំងណាស់ គុណ
បំណាច់នេះ ពិតជាមិនអាចបំភេ្លចបាន
ទេ ។ យ៉ាងនេះក្តីលោកជំទាវ ផ្ដាំផ្ញើដល់គ្រួសារទាំង២នាក់ប្តីប្រពន្ធ សូមយកចិត្តទុកដាក់ថែទាំយកចិត្តទសុខភាព និងពង្រឹងស្មារតី ដើម្បីរស់នៅបន្ត និងមើលថែទាំចៅ ដែលកំពុងរស់នៅជាមួយ។

ដោយឡែក លោក ចាន់ ឡេង សមាជិកក្រុមប្រឹក្សាឃុំជ្រៃបាក់ ក៏បានរាយការជូនលោកជំទាវថា គ្រួសារខាងលើបានធ្លាក់ខ្លួនឈឺជាច្រើនឆ្នាំណាស់មកហើយ ។
កន្លងមកអាជ្ញាធរឃុំតែងតែបានជួយឧបត្ថម្ភ ជាបន្តបន្ទាប់ ប៉ុន្តែការជួយឧបត្តម គឺមិនគ្រប់គ្រាន់នៃសេចក្តីត្រូវការនោះទេ គ្រាន់តែដោះស្រាយបាន មួយគ្រាៗតែប៉ុណ្ណោះ ។

ក្រោយពីទទួលអំណោយ ក្នុងពេលនោះ លោកស្រី សរ សារីម បានលើកដៃសំពះថ្លែងអំណរគុណដល់លោកជំទាវអ្នកតំណាងរាស្ត្រ ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ ដែលបានយកចិត្តទុកដាក់ជួយឧបត្ថម្ភដល់ពួកគាត់ កំពុងជួបការលំបាកនេះ ៕ សុខ គឹមសៀន