NASA ពន្យារពេលការបាញ់បង្ហោះគ្រាប់រ៉ុក្កែតទៅឋានព្រះច័ន្ទ
ផ្លរីដា ៖ អ្នកវិទ្យាសាស្ត្រ ណាសា (NASA) បាននិងកំពុងរៀបចំផែនការបេសកកម្ម ដើម្បីត្រឡប់ទៅឋានព្រះច័ន្ទវិញ។ ប៉ុន្តែនៅថ្ងៃច័ន្ទ ទី២៩ ខែសីហានេះ ពួកគេត្រូវបានបង្ខំឱ្យពន្យារពេលការបាញ់បង្ហោះរ៉ុក្កែតចុងក្រោយបង្អស់របស់ខ្លួន។
ហ្វូងមនុស្សបានប្រមូលផ្តុំគ្នានៅជិតមជ្ឈមណ្ឌលអវកាស Kennedy ក្នុងរដ្ឋផ្លរីដា សហរដ្ឋអាមេរិក ដើម្បីធ្វើជាសាក្សីនៃបេសកកម្មលើកដំបូងចាប់តំាងពីកម្មវិធីអាប៉ូឡូ (Apollo) កើតឡើង ៥០ឆ្នាំមុន។ ប៉ុន្តែរ៉ុក្កែត ដែលមិនមាននាវិក មានបញ្ហាម៉ាស៊ីនមួយចំនួន ទើបផ្អាកសិន។
មនុស្សដែលត្រួតពិនិត្យបេសកកម្មមិនបានកំណត់ពេលវេលាសម្រាប់ការព្យាយាមលើកក្រោយរបស់ពួកគេទេ។ ប៉ុន្តែពួកគេបាននិយាយថា ពួកគេអាចព្យាយាមម្តងទៀត នៅថ្ងៃសុក្រ សប្តាហ៍នេះវិញ។
អ្នកគ្រប់គ្រងបេសកកម្ម លោក Mike Sarafin បាននិយាយថា គាត់ និងក្រុមរបស់គាត់ត្រូវពិនិត្យមើលទិន្នន័យទាំងអស់ មុននឹងសម្រេចចិត្តថាត្រូវចាប់ផ្តើមនៅពេលណា។
លោកបានមានប្រសាសន៍ថា “យើងមិនទាន់ត្រៀមខ្លួនរួចរាល់ដើម្បីបោះបង់ នៅឡើយទេ”។ ពួកគេសង្ឃឹមថានឹងប្រើរ៉ុក្កែតដើម្បីបញ្ជូនអវកាសយានិកត្រឡប់ទៅឋានព្រះច័ន្ទ នៅឆ្នាំ២០២៥ ៕ ប្រភពពី NHK , ដោយ៖សារ៉ាត

