លោក ពូទីន ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះមរណភាពរបស់អតីតមេដឹកនាំសូវៀតលោក Mikhail Gorbachev

ម៉ូស្គូ៖ ទីភ្នាក់ងារសារព័ត៌មាន RIA Novosti នៅថ្ងៃពុធសប្តាហ៍នេះបានចេញផ្សាយថា ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះមរណភាពរបស់អតីតមេដឹកនាំសូវៀតលោក Mikhail Gorbachev។

បើតាមអ្នកនាំពាក្យវិមានក្រឹមឡាំងលោក ឌីមីទ្រី ប៉េសកូវ នៅព្រឹកនេះ លោកប្រធានាធិបតី ពូទីន នឹងសរសេរសារបង្ហោះនៅលើបណ្តាញសង្គមតេលេក្រាម ដើម្បីចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំដល់មិត្តភក្តិ និងក្រុមគ្រួសាររបស់លោក Gorbachev។

លោក Mikhail Gorbachev អតីតមេដឹកនាំសូវៀត ដែលនាំសង្រ្គាមត្រជាក់ឲ្យដល់ទីបញ្ចប់ដោយសន្តិភាព បានទទួលមរណភាពក្នុងអាយុ ៩១ឆ្នាំនៅល្ងាចថ្ងៃអង្គារសប្តាហ៍នេះ ដោយសារជំងឺរុំារ៉ៃ និងធ្ងន់ធ្ងរ។

បើតាមទីភ្នាក់ងារសារព័ត៌មាន TASS សពរបស់លោក Gorbachev នឹងត្រូវបញ្ចុះនៅទីបញ្ចុះសព Novodevichy ក្នុងទីក្រុងម៉ូស្គូ នៅក្បែរភរិយារបស់គាត់ឈ្មោះ Raisa ដែលបានទទួលមរណភាពដោយសារជំងឺមហារីកឈាមក្នុងឆ្នាំ១៩៩៩៕ ប្រភព៖ ស៊ីនហួរ និង BBC ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner