សម្ដេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាល កំពុងសិក្សាបង្កើត ក្រុងល្វាឯមក្នុងខេត្តកណ្ដាល

ភ្នំពេញ៖ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានី ភ្នំពេញចំនួនពីរបន្ថែមទៀត ដែលមានតម្លៃសរុបជាង ៤៦លានដុល្លារ អាមេរិក ដើម្បីសម្រួលការធ្វើចរាចរណ៍ក្នុងរាជធានីភ្នំពេញ នៅព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា រាជរដ្ឋាភិបាល កំពុងតែឱ្យមានការសិក្សាបង្កើតទីក្រុងល្វាឯមមួយ ចំណុះអោយខេត្តកណ្ដាល ។

សម្តេចបានមានប្រសាសន៍ថា ខ្ញុំគួរតែត្រូវបញ្ជាក់រឿងមួយកន្លង ទៅ បានឲ្យសិក្សាបង្កើតតំបន់ល្វាឯម ឲ្យទៅជាក្រុងល្វាឯមកំពុងតែ សិក្សា។ ក៏ប៉ុន្តែខ្ញុំបានបញ្ជាក់ជា មួយសម្ដេចក្រឡាហោងសខេងឲ្យ បានច្បាស់ថាអត់ទេលើកនេះមិនមែនសិក្សាហើយឲ្យភ្នំពេញទេ។លើកនេះសិក្សាហើយបង្កើតក្រុងប៉ុន្តែចំណោះឲ្យខេត្តកណ្ដាល ដើម្បីឲ្យខេត្តកណ្តាល មានប្រភពចំណូលពន្ធអាករផង។

សម្តេចតេជោបានបន្តថា មានអ្នកខ្លះបានលើកសំណូមពរថា បើបង្កើតទីក្រុងថ្មីនៅល្វាឯម គេសុំទៅធ្វើអភិបាលក្រុងនៅទីនោះ។ តែមិនអាចទេគឺយើងយកអភិបាលស្រុកល្វាឯមមកធ្វើជាចៅហ្វាយក្រុងល្វាឯមនោះតែម្ដង៕ ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner