សមត្ថកិច្ចឃាត់ខ្លួន ជនពាក់ព័ន្ធចំនួន ៣២នាក់ ក្នុងការបង្ក្រាបបទល្មើស គ្រឿងញៀន ចំនួន ៩ករណី ទូទាំងប្រទេស ថ្ងៃទី៣០ ខែសីហា
ភ្នំពេញ ៖ ជនសង្ស័យ ចំនួន ៣២ នាក់ ( ស្រី ៧ នាក់ ) ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន ចំនួន ៩ ករណី នៅទូ ទាំង ប្រទេស នៅ ថ្ងៃ ទី ៣០ ខែសីហា ឆ្នាំ២០២២ ម្សិលមិញ។ ដូច្នេះ សូមនិយាយថា ទេ ចំពោះ គ្រឿងញៀន គ្រឿងញៀន បំផ្លាញ់អនាគត់អ្នក និងក្រុមគ្រួសារអ្នក.!
ក្នុង ចំណោម ជនសង្ស័យ ទាំង ចំនួន ៣២ នាក់ រួម មាន ៖ ជួញដូរ ៥ ករណី ឃាត់ ១៣ នាក់ ( ស្រី ៣ នាក់ ) ដឹក ជញ្ជូន រក្សា ទុក ១ ករណី ឃាត់ ២ នាក់, ប្រើប្រាស់ ៣ ករណី ឃាត់ ១៧ នាក់ ( ស្រី ៤ នាក់ ) ។ វត្ថុ តាង ដែល ចាប់ យក សរុប ក្នុង ថ្ងៃ ទី ៣០ ខែសីហា រួម មាន ៖ – មេ តំ ហ្វេ តា មីន (Ice) ស្មើរ ០,៥៣ ក្រាម និង ១៣ កញ្ចប់ តូច ។
ជាលទ្ធផល ខាងលើ ៨ អង្គភាព បាន ចូលរួម បង្ក្រាប ៖ នគរបាល ៖ ៦ អង្គភាព ១ : មន្ទីរ ៖ ប្រើប្រាស់ ២ ករណី ឃាត់ ១០ នាក់ ស្រី ១ នាក់ ។ ២ : កំពង់ឆ្នាំង ៖ ជួញដូរ ១ ករណី ឃាត់ ៦ នាក់ ស្រី ៣ នាក់ និង អនុវត្តន៍ ដីកា ១ ករណី ចាប់ ១ នាក់ ចាប់ យក Ice ០,៤២ ក្រាម ។ ៣ : កំពត ៖ ជួញដូរ ១ ករណី ឃាត់ ១ នាក់ និង អនុវត្តន៍ ដីកា ១ ករណី ចាប់ ១ នាក់ ចាប់ យក Ice ១ កញ្ចប់ តូច ។ ៤ : ក្រចេះ ៖ ជួញដូរ ១ ករណី ឃាត់ ៣ នាក់ ចាប់ យក Ice ១ កញ្ចប់ តូច ។ ៥ : សៀមរាប ៖ ប្រើប្រាស់ ១ ករណី ឃាត់ ៧ នាក់ ស្រី ៣ នាក់ ។ ៦ : ត្បូងឃ្មុំ ៖ រក្សា ទុក ១ ករណី ឃាត់ ២ នាក់ និង អនុវត្តន៍ ដីកា ១ ករណី ចាប់ ១ នាក់ ចាប់ យក Ice ១ កញ្ចប់ តូច ។ កងរាជអាវុធហត្ថ ៖ ២ អង្គភាព ១ : កំពង់ចាម ៖ ជួញដូរ ១ ករណី ឃាត់ ១ នាក់ ចាប់ យក Ice ០,១១ ក្រាម ។ ២: រាជធានី ភ្នំពេញ ៖ ជួញដូរ ១ ករណី ឃាត់ ២ នាក់ ចាប់ យក Ice ១០ កញ្ចប់ តូច ៕ ដោយ៖ ឆៃហួត
