ព័ត៌មានបឋម៖ មានករណីផ្ទុះអាវុធរវាងសមត្ថកិច្ច និងជនសង្ស័យជួញដូរគ្រឿងញៀន៖ជនសង្ស័យម្នាក់ស្លាប់ ,ម្នាក់របួស និងពីរនាក់ ត្រូវបានចាប់ខ្លួន

ភ្នំពេញ៖ មានករណីផ្ទុះអាវុធរវាងសមត្ថកិច្ច និងជនសង្ស័យ ជួញដូរគ្រឿងញៀនជាច្រើនគ្រាប់ បណ្តាលឲ្យជនសង្ស័យ ម្នាក់បាត់បង់ជីវិត ,ម្នាក់របួស និងពីរនាក់ផ្សេងទៀត ត្រូវបាន ចាប់ខ្លួន ។ហេតុការណ៍នេះ កើតឡើងកាលពី ម៉ោងប្រមាណ ៩ព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នៅត្រង់ចំណុចផ្លូវ ចូលកំពង់ចម្លងស្វាយជ្រុំ តាមបណ្តោយផ្លូវកែវចិន្តា ស្ថិតក្នុង ភូមិទី៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជុំវិញការផ្ទុះអាវុធនេះ បានបណ្តាលឱ្យប្រជាពលរដ្ឋចំនួន ៣នាក់ ដែលនៅក្បែរកន្លែងកើតហេតុ បានរងរបួសផងដែរ ។ សម្រាប់ព័ត៌មានលម្អិត ក្រុមការងារ AMS នឹងជម្រាបជូននៅពេលក្រោយបន្ថែមទៀត ៕ ដោយ៖ ស៊ូ ប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner