លោក អាន់តូនីញ៉ូ ហ្គូដទ័ររ៉េស ជំរុញឱ្យចាត់វិធានការជាក់ស្តែងនៅឯកិច្ចប្រជុំអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ

សហរដ្ឋអាមេ៉រិក៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដទ័ររ៉េស នៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ បានធ្វើការជំរុញឱ្យមានចំណាត់ការជាក់ស្តែងនៅឯកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ ស្របពេលបញ្ហាអាកាសធាតុពិភពលោកកាន់តែអាក្រក់ខ្លំាងឡើងៗ ។

ថ្លែងបើកកិច្ចប្រជុំកំពូលខាងលើ លោក ហ្គូដទ័ររ៉េស បានលើកឡើងពីការកើតឡើងគ្រោះមហន្តរាយពីការកើនឡើងទឹកសមុទ្រ ហេតុការណ៍ភ្លើងឆេះព្រៃ ការកើនឡើងកម្តៅ និងខ្យល់ព្យុះជាដើម ។

ហើយទន្ទឹមគ្នានោះដែរ ប្រមុខដឹកនាំអង្គការសហប្រជាជាតិរូបនេះ បានធ្វើការជំរុញឱ្យមានការចូលរួមផ្នែកហិរញ្ញវត្ថុ ដើម្បីជួយទ្រទ្រង់ដល់កិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ដែលក្នុងនោះរួមទាំងការបញ្ចូលមូលនិធិអាកាសធាតុបៃតង ការប្តេជ្ញាចិត្តរបស់ប្រទេសអភិវឌ្ឍន៍ ដើម្បីប្រមូលថវិកា១០០ ពាន់លានដុល្លារអាមេ៉រិកក្នុងមួយឆ្នាំពីប្រភពសាធារណៈ និងឯកជននៅឆ្នាំ ២០២០ខាងមុខ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner