ឯកឧត្តម ហ៊ុន ម៉ាណែត ជួបសំណេះសំណាល និងបំពាក់សក្តិជូនយោធិនចូលនិវត្តន៍ ឆ្នាំ២០១៩ នៅក្នុងយោភូមិភាគទី៥
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃ ខ.ភ.ម និងជាមេបញ្ជាការកងទ័ពជើងគោក រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ មិនអាចបំភ្លេចបានឡើយចំពោះបង ប្អូន អុំ ពូ មីង យោធិនដែលចូលសោធននិវត្តន៏នាពេលនេះថាពិតជាបានចូលរួមចំណែកធ្វើពលីកម្មយ៉ាងធំធេងក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជន ហើយក៏ជាគំរូវីរភាពមួយសម្រាប់ប្រជាជនកម្ពុជា និង យោធិនគ្រប់រូបក្នុងកងយោធពលខេមរភូមិន្ទចងចាំទុកដោយមិនអាចបំភ្លេចបាន និងត្រូវបន្តដឹកនាំ រៀនសូត្រ ពីវីរភាពនេះ ជាបទពិសោធន៍សំរាប់ធានាប្រសិទ្ធភាពក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិក្នុងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត ។
ការថ្លែងបែបនេះខណៈឯកឧត្តមមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជួបសំណេះសំណាល និងបំពាក់ឋានន្តរស័កជូនយោធិនសោធននិវត្តន៍ចំនួនប្រមាណ ៦៤៣នាក់ចំណុះយោធភូមិភាគទី៥ និងកងពលតូចអន្តរាគមន៍លេខ១៤ កងទ័ពជើងគោក នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ នៅយោធភូមិភាគទី៥ ខេត្តបាត់ដំបង ។
នៅក្នុងឪកាសនោះ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានលើកឡើងពីស្នាដៃ គំរូវីរភាព និងការលះបង់ ធ្វើពលិកម្ម គ្រប់បែបយ៉ាង ជូនជាតិ មាតុភូមិ របស់បងប្អូន អុំ ពូ មីង នាពេលកន្លងមក និងបានបញ្ជាក់ពីគោលបំណងការតម្លើង និងបំពាក់ឋានន្តរសក្តិជូនបងប្អូន អុំ ពូ មីងយោធិនសោធនក្នុងន័យលើកកម្ពស់ ផ្តល់កិត្តិយស និងការគិតគូរជីវភាពរបស់យោធិនសោធនពេលត្រឡប់ទៅរស់នៅជាជីវភាពស៊ិវិល ។
ឯកឧត្តម ហ៊ុន ម៉ាណែត បន្ថែមទៀតថា គោលនយោបាយរបស់រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ គិតគូរចំពោះយោធិនយើងគ្រប់ពេលវេលាតាមរយៈការតម្លើងប្រាក់បៀវត្តន៍ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ទោះស្ថិតនៅក្នុងកំពុងបំពេញភារកិច្ច ពេលចូលនិវត្តន៍ និងក្រោយពេលចូលនិវត្តន៍ ។
ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ ដោយឈរលើមូលដ្ឋានគឺសន្តិភាព ស្ថិរភាព នយោបាយ និងការរីកចម្រើនលូតលាស់ផ្នែក សេដ្ឋកិច្ច សម្រេចបានកន្លងមក កម្ពុជាបានឆ្លងកាត់សម័យកាលថ្មី ដែលទាមទា ឲ្យមានការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយសមត្ថភាព ។ ដើម្បី សម្រេចគោលដៅនេះ ខ.ភ.ម ត្រូវធ្វើការហ្វឹកហ្វឺន ពង្រឹងការដឹកនាំ ការគ្រប់គ្រង កងកម្លាំង ការប្រមូលផ្ដុំកែសម្រួលរៀបចំកម្លាំង ក្របខណ្ឌរចនាសម្ព័នចាត់តាំង តាមរយៈការផ្ទេរកម្លាំង កម្លាំងបាត់បង់សមត្ថភាពពលកម្ម និងការបំពេញក្របខ័ណ្ឌជាជំហានៗ ដើម្បីពង្រឹងទាំងបរិមាណ និង គុណភាព ក្នុងជួរកងទ័ពឲ្យបានកាន់តែរឹងមាំ ។
ដើម្បី សម្រេចគោលដៅនេះ ខ.ភ.ម ត្រូវធ្វើការ ហ្វឹកហ្វឺន ពង្រឹងការដឹកនាំ ការគ្រប់គ្រង កងកម្លាំង ការប្រមូលផ្ដុំកែសម្រួលរៀបចំកម្លាំង ក្របខណ្ឌរចនាសម្ព័នចាត់តាំង តាមរយៈការផ្ទេរកម្លាំង កម្លាំងបាត់បង់សមត្ថភាពពលកម្ម និង ការបំពេញក្របខ័ណ្ឌជាជំហានៗ ដើម្បីពង្រឹងទាំងបរិមាណ និងគុណភាព ក្នុងជួរកងទ័ពឲ្យបានកាន់តែរឹងមាំ ។
ឯកឧត្តម ហ៊ុនម៉ាណែត ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុនសែន និង សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ជូនចំពោះបងប្អូនយោធិនសោធនទាំងអស់ ក្នុងមនោសញ្ចេតនានឹករលឹក និង ការគិតគូរខ្ពស់ចំពោះជីវភាពរស់នៅ និង សុខទុក្ខ របស់បងប្អូនចូលនិវត្តន៍យោធភូមិភាគទី៥ និងកងពលតូចអន្តរាគមន៍លេខ១៤ទាំងអស់ ។
ឯកឧត្តម ហ៊ុនម៉ាណែត បានសំណូមពរដល់ អុំ ពូ មីង ដែលត្រូវចូលសោធននិវត្តន៍ទាំអស់ ពេលទៅដល់មូលដ្ឋានវិញ ត្រូវចូលជាសមាជិក សមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីបានទទួលការមើលថែទាំពីសមាគមអតីតយុទ្ធជនកម្ពុជា នៅតាមមូលដ្ឋានខេត្តក្រុង ដែលបងប្អូនបានទៅរស់នៅ ។ ក្នុងពិធី សំណេះសំណាល ឱកាសនោះ ដែរយោធិន ត្រូវចូលនិវត្តន៍ក៏បានទទួល អំណោយពី ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលក្នុង១នាក់ៗ ទទួលបានក្រណាត់ខោ១ដុំ និងថវិការ២០ម៉ឺន រៀល ។
សូមបញ្ជាក់ថា៖ នៅក្នុងឆ្នាំ ២០១៩ នៅទូទាំងកងទ័ពជើងគោក បានផ្ទេរយោធិនចេញពីកងយោធពលខេមរភូមិន្ទ ដែលត្រូវចូលសោធននិវត្តន៍មាន ចំនួន ២៤៨១ នាក់ក្នុងនោះមាននារី ១១១នាក់។ ដោយលែក យោធភូមិគាគទី៥ មានចំនួន ៦១១នាក់ និងកងពលតូចអន្តរាគមន៍លេខ១៤ ចំនួន ៣២នាក់ ៕ធ.ដ









