គុនខ្មែរ និងឃីតបុកស៊ីងគ្រោងបញ្ជូនកីឡាការិនី២រូបនៅហ្វឹកហាត់រយៈវែងនៅប្រទេសជប៉ុន ពង្រឹងឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣

លោក ហេង សុខឃន ប្រធានសហព័ន្ធកីឡាឃីតបុកស៊ីង និងជាអគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបង្ហើបប្រាប់អ្នកយកព័ត៌មានទូរទស្សន៍អប្សរា ក្នុងបទសម្ភាសន៍ផ្តាច់មុខ កាលពីពេលថ្មីៗនេះថា សហព័ន្ធកីឡាឃីតបុកស៊ីង និងសហព័ន្ធកីឡាគុនខ្មែរ ដែលឯកឧត្តម ឧត្តមសេនីយ៍ឯកតែមម៉ឺន ជាប្រធាន កំពុងស្នើរសុំភាគីប្រទេសជប៉ុនបញ្ជូនកីឡាការិនី២រូបទៅហ្វឹកហាត់រយៈពេលវែងនៅប្រទេសជប៉ុន ដើម្បីពង្រឹងអភិវឌ្ឍសមត្ថភាពត្រៀមប្រជែងដណ្តើមមេដាយជូនកម្ពុជាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោកថា កីឡាការិនី២រូប សហព័ន្ធគ្រោងបញ្ជូនទៅនេះ គឺកីឡាការិនីមួយរូបជាកីឡាការិនីរបស់សហព័ន្ធកីឡាឃីតបុកស៊ីង និងមួយរូបទៀតជាកីឡាការិនីនៅក្នុងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។ លោក អះអាងថា តាមការគ្រោងទុកកីឡាការិនីទាំងពីររូបនេះ នឹងទៅហ្វឹកហាត់រយៈពេលវែងរហូតដល់ស៊ីហ្គេម ឆ្នាំ២០២៣ទើបត្រឡប់មកវិញ។

ប្រធានឃីតបុកស៊ីងបានគូសបញ្ជាក់បន្ថែមថា ក្រៅពីប្រទេសជប៉ុន ក៏មានប្រទេសជិតខាងកម្ពុជាដូចជាប្រទេសថៃ និងវៀតណាមក៏កំពុងរង់ចាំជួយកម្ពុជា ប៉ុន្តែកម្ពុជាកំពុងតែពិចារណាក្នុងការបញ្ជូនទៅធ្វើការហ្វឹកហាត់។
សូមរំលឹកថា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាមក្នុងឆ្នាំ២០២២ ឃីតបុកស៊ីងកម្ពុជា ដណ្តើមបានមេដាយសរុប៥គ្រឿង មេដាយមាស១គ្រឿង ប្រាក់៣គ្រឿងនិង សំរិទ្ធ១គ្រឿង៕ អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner