សមត្ថកិច្ចឃាត់ខ្លួន ជនពាក់ព័ន្ធចំនួន ៣៧នាក់ ក្នុងការបង្ក្រាបបទល្មើស គ្រឿងញៀន ចំនួន ១៥ករណី ទូទាំងប្រទេស នៅថ្ងៃទី០១ ខែសីហា

ភ្នំពេញ ៖ ជនសង្ស័យ ចំនួន ៣៧នាក់ ( ស្រី ២ នាក់ ) ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ បង្ក្រា បទល្មើស គ្រឿងញៀន ចំនួន ១៥ ករណី នៅទូទាំង ប្រទេសនៅ ថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២២ ម្សិលមិញនេះ។ ដូច្នេះសូមនិយាយថាទេ ចំពោះគ្រឿងញៀន គ្រឿងញៀន បំផ្លាញ់អនាគត់អ្នក និងក្រុមគ្រួសារអ្នក.!

ក្នុង ចំណោម ជនសង្ស័យ ទាំង ចំនួន ៣៧ នាក់ រួម មាន ៖ ជួញដូរ ៩ ករណី ឃាត់ ១៦ នាក់ ( ស្រី ១ នាក់ ) ដឹក ជញ្ជូន រក្សា ទុក ២ ករណី ឃាត់ ២ នាក់ , ប្រើប្រាស់ ៤ ករណី ឃាត់ ១៩ នាក់ ( ស្រី ១ នាក់ ) ។ វត្ថុ តាង ដែល ចាប់ យក សរុប ក្នុង ថ្ងៃ ទី ០១ ខែសីហា រួម មាន ៖ មេ តំ ហ្វេ តា មីន (Ice) ស្មើរ ២០,៨៣ ក្រាម និង ២១ កញ្ចប់ តូច ។

ជាលទ្ធផល ខាងលើ ៨ អង្គភាព បាន ចូលរួម បង្ក្រាប ៖ នគរបាល ៖ ៧ អង្គភាព ១ : មន្ទីរ ៖ ជួញដូរ ២ ករណី ឃាត់ ៣ នាក់ , ប្រើប្រាស់ ១ ករណី ឃាត់ ៨ នាក់ ចាប់ យក Ice ១៣,៣២ ក្រាម ។ ២ : កំពង់ចាម ៖ ប្រើប្រាស់ ១ ករណី ឃាត់ ៧ នាក់ ស្រី ១ នាក់ ។ ៣ : កំពង់ឆ្នាំង ៖ ជួញដូរ ១ ករណី ឃាត់ ៣ នាក់, រក្សា ទុក ១ ករណី ឃាត់ ១ នាក់, ប្រើប្រាស់ ១ ករណី ឃាត់ ៣ នាក់, ចាប់ យក Ice ០,២២ ក្រាម ។ ៤ : កោះកុង ៖ ជួញដូរ ១ ករណី ឃាត់ ១ នាក់, និង អនុវត្តន៍ ដីកា ១ ករណី ចាប់ ១ នាក់, ចាប់ យក Ice ៧,២៩ ក្រាម ។ ៥ : កណ្តាល ៖ រក្សា ទុក ១ ករណី ឃាត់ ១ នាក់ , ចាប់ យក Ice ៣ កញ្ចប់ តូច ។ ៦ : រាជធានី ភ្នំពេញ ៖ ប្រើប្រាស់ ១ ករណី ឃាត់ ១ នាក់ ។ ៧ : ស្វាយ រៀង ៖ ជួញដូរ ៣ ករណី ឃាត់ ៥ នាក់, ស្រី ១ នាក់ ចាប់ យក Ice ៩ កញ្ចប់ តូច ។ កងរាជអាវុធហត្ថ ៖ ១ អង្គភាព ១ : ព្រៃវែង ៖ ជួញដូរ ២ ករណី ឃាត់ ៤ នាក់, ចាប់ យក Ice ៩ កញ្ចប់ តូច ៕ ដោយ៖ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner