ចំនួនភ្លើងឆេះព្រៃ អាម៉ាហ្សូន របស់ប្រេស៊ីល កើនឡើង ដល់ កម្រិតខ្ពស់បំផុតក្នុងពេល ៨ឆ្នាំ
ប្រេស៊ីល៖ ចំនួនភ្លើងឆេះព្រៃកាន់តែច្រើនឡើងនៅក្នុងព្រៃ អាម៉ាហ្សូន របស់ប្រទេសប្រេស៊ីលក្នុងខែសីហាឆ្នាំនេះ បើធៀប នឹងខែផ្សេងទៀតក្នុងរយៈពេលជិត ៨ឆ្នាំ ដោយសារការកើន ឡើង នៃ ការកាប់បំផ្លាញព្រៃឈើខុសច្បាប់។
ឧបករណ៍ចាប់សញ្ញាផ្កាយរណបបានរកឃើញភ្លើងចំនួន ៣៣,១១៦លើក។នេះបើយោងតាមវិទ្យាស្ថានអវកាសជាតិ របស់ប្រទេសប្រេស៊ីល។
រដូវប្រាំងក្នុងខែសីហា និងខែកញ្ញាឆ្នាំនេះ ជាធម្មតាអាក្រក់ បំផុតរាប់បញ្ជូលទាំងការកាប់បំផ្លាញព្រៃឈើ និងភ្លើងឆេះព្រៃ។
បន្ថែមលើនេះ វាក៏ជាខែសីហាដ៏អាក្រក់បំផុតសម្រាប់ គ្រោះ អគ្គិភ័យក្នុងរយៈពេល ១២ឆ្នាំផងដែរ បើធៀបនឹងខែសីហា ឆ្នាំ២០១៩នៅពេលដែលរូបភាពនៃព្រៃស្រូបទាញទឹកភ្លៀងកំពុងឆាបឆេះ បានធ្វើឱ្យពិភពលោកមានការតក់ស្លុត និងទាក់ទាញ ការរិះគន់ពីមេដឹកនាំអឺរ៉ុប។
ប្រធានាធិបតីប្រេស៊ីលលោក ច៊ែរ បូលសូណារ៉ូ បានប្រាប់ សារព័ត៌មាន Globo នៅថ្ងៃទី២២ ខែសីហា ដែលជាថ្ងៃដ៏ អាក្រក់បំផុតនៃការរីករាលដាលភ្លើងឆេះព្រៃក្នុងរយៈពេល ១៥ឆ្នាំថា ការរិះគន់ខាងលើនេះ គឺជាផ្នែកមួយនៃកិច្ចខិត ខំប្រឹងប្រែង ដើម្បីធ្វើឱ្យខូចដល់វិស័យកសិកម្មរបស់ ប្រទេសខ្លួន។
លោកថា ប្រេស៊ីលមិនសមនឹងទទួលរងការវាយប្រហារ បែបនេះទេ។ យ៉ាងណាមិញ ការរីករាលដាលភ្លើងឆេះ ព្រៃមានន័យថា ប្រេស៊ីលកំពុងបរាជ័យក្នុងការទប់ស្កាត់ ការបំភាយ ឧស្ម័នផ្ទះកញ្ចក់ ដោយសារតែស្ទើរតែពាក់កណ្តាល នៃការបំពុលកាបូនរបស់ប្រទេសនេះបានមកពីការបំប្លែងដី។
ព្រៃអាម៉ាហ្សូន គឺជាកន្លែងស្រូបយកកាបូនដ៏សំខាន់សម្រាប់ ភពផែនដី ប៉ុន្តែការដុតព្រៃឈើបានបញ្ចេញកាបូននោះទៅ ក្នុងបរិយាកាសវិញ។ ក្នុងអំឡុងកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ COP26 នៅដើមឆ្នាំនេះ រដ្ឋាភិបាលប្រេស៊ីលលោក បូលសូណារ៉ូ បានសន្យាថា នឹងបញ្ឈប់ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ទាំងអស់នៅត្រឹមឆ្នាំ ២០២៨។
ប៉ុន្តែរហូតមកទល់ពេលនេះក្នុងអំឡុងពេលកាន់កាប់តំណែងជាប្រធានាធិបតីប្រេស៊ីលរបស់គាត់ការបាត់បង់ព្រៃឈើបានកើនឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល ១៥ឆ្នាំ៕
ប្រភព៖ AP ប្រែសម្រួល៖ ទីណា និងបុត្រា



