ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ជួបពិភាក្សាការងារជាមួយប្រតិភូទីប្រឹក្សាទំនាក់ទំនងកិច្ចការនគរបាល នៃស្ថានទូតចិនប្រចាំនៅកម្ពុជា
ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូទីប្រឹក្សាទំនាក់ទំនងកិច្ចការនគរបាល នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា កាលពីថ្ងៃទី០១ ខែកញ្ញាឆ្នាំ២០២ នៅទីស្តីការក្រសួងមហាផ្ទៃ។
សមភាគីចិនដែលអញ្ជើញចូលរួមនៅក្នុងកម្មវិធីនោះរួមមាន លោក Li Xiang Ming ទីប្រឹក្សាទំនាក់ទំនងកិច្ចការនគរបាល, លោក CHEN Bin Bin និង លោក Sun Peng មន្ត្រីទំនាក់ទំនងកិច្ចការនគរបាល នៃស្ថានទូតចិនប្រចាំនៅកម្ពុជា និងមន្ត្រីជាន់ខ្ពស់នៃលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) ជាច្រើនរូបទៀត ។
ជំនួបនេះមានគោលបំណងសម្តែងការគួរសម និងបង្ហាញខ្លួនក្រោយពីបានទទួលភារកិច្ចមកកាន់ប្រទេសកម្ពុជា ជាទីប្រឹក្សាទំនាក់ទំនងកិច្ចការនគរបាល និងបន្តទំនាក់ទំនងជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ និងជាប្រធាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) ក្នុងការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងគោរពអញ្ជើញ ឯកឧត្តម នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ ចូលរួមវេទិកាចិន-អាស៊ាន លើកទី៤ ស្តីពីការសិក្សាផ្នែកនគរបាល លេីការអនុវត្តច្បាប់ក្នុងតំបន់ ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការប្រឆាំងផលិតផលក្លែងក្លាយ និងការលើកកម្ពស់ការសិក្សាផ្នែកនគរបាល ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Beihai នៃតំបន់ Guangxi Zhuang នៅកំទ្បុងខែកញ្ញានេះ ៕ ដោយ-រ៉ាវុធ


