វិនិយោគិនបរទេសមើលឃើញអំពីសក្កានុពលវិនិយោគក្នុងប្រទេសកម្ពុជា ជាពិសេសវិស័យអចលនទ្រព្យ

ភ្នំពេញ៖ គម្រោង Urban Village និង Factory Phnom Penh បានធ្វើការណែនាំពីការវិនិយោគនានានៅកម្ពុជាដល់វិនិយោគិនបរទេសដូចជាចិន ហុងកុង សិង្ហបុរី ម៉ាឡេស៊ី ដែលនាំយកបណ្តាវិនិយោគផ្សេងៗទៀតប្រមាណជាង ៤០នាក់មកពីវិស័យផ្សេងៗគ្នា ខណៈពេលដែល សមាគមផ្គត់ផ្គង់ការលក់រាយម៉ាឡេស៊ី ធ្វើទស្សនកិច្ចបួនថ្ងៃនៅកម្ពុជា រួមទាំងកិច្ចប្រតិបត្តិការជាមួយគម្រោង Urban Village។

កម្ពុជាគឺជាប្រទេសមួយដែលយកចិត្តទុកដាក់បំផុត ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលកូវីដ១៩ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានយុទ្ធសាស្ត្រក្នុងការចាក់វ៉ាក់សាំងជូនប្រជាជនកម្ពុជាអោយកាន់តែច្រើន ដើម្បីទប់ទល់ក្នុងការរីករាលដាលក្នុងប្រទេស។

បច្ចុប្បន្នប្រជាជនកម្ពុជា ទទួលបានការចាក់វ៉ាក់យ៉ាងហោចណាស់បាន៣ដូស ដែលនេះជាកត្តាធ្វើឱ្យមានការធ្លាក់ចុះនៃការឆ្លងជំងឺ។ បន្ថែមពីលើនេះ យុទ្ធសាស្ត្រក្នុងការចាក់វ៉ាក់សាំង ជាយុទ្ធសាស្ត្រដ៏ល្អមួយដែលបង្កើនទំនុកចិត្តដល់អ្នកវិនិយោគក្នុងស្រុក និងក្រៅប្រទេស ពង្រឹងការវិនិយោគ និងអាជីវកម្មរបស់ខ្លួនក្រោយវិបត្តិ។ បើតាមរបាយការណ៍របស់ធនាគារពិភពលោក បានឱ្យដឹងថា សេដ្ឋកិច្ចប្រទេសកម្ពុជា នឹងកើនឡើង ៤.៥% នៅក្នុងឆ្នាំ២០២២នេះ។

ឯកឧត្តម ចឺយ វិចិត្រ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានលើកឡើងថា ក្រោមការដឹកនាំរបស់អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ការគ្រប់គ្រងការរីករាលដាលកូវីដ១៩បានយ៉ាងល្អ ព្រមទាំងទទួលបានលទ្ធផលកោតសរសើរ ហើយជាប្រទេសមួយក្នុងតំបន់ដែលបើកប្រទេសមុនគេ។

ការនាំវិនិយោគិនមកពេលនេះ គឺកម្ពុជាជាប្រទេសមួយដែលមានសុវត្ថិភាព ហើយស្វាគមន៍ទាំងអស់មិនថា អ្នកវិនិយោគបរទេសមកពីប្រទេសណាក៏ដោយ ឯកឧត្តមថា អ្នកវិនិយោគមកកាន់តែច្រើន គឺបង្កើនឱកាសការងារក្នុងស្រុក និងពង្រឹងពាណិជ្ជកម្មផងដែរ។

ចំណែកអ្នកវិនិយោគហុងកុង ផ្នែកអចលនទ្រព្យ លោកបណ្ឌិត ប៊ែន លី (Ben Li) ស្ថាបនិកគម្រោង Urban Village & Factory Phnom Penh ក៏បានបញ្ជាក់ថា កម្ពុជាគឺជាប្រទេសដែលមានសុវត្ថិភាព ផ្តល់ឱកាសងាយស្រួលក្នុងការវិនិយោគ ជាពិសេសសេដ្ឋកិច្ចប្រទេសកម្ពុជាកំពុងលូតលាស់បន្ទាប់ពីកូវីដ១៩។

ក្នុងនាមជាថ្នាក់ដឹកនាំគម្រោង Urban Village & Factory Phnom Penh លោកតែងតែគាំទ្រ និងណែនាំវិនិយោគិនបរទេសផ្សេងទៀតមកបណ្តាក់ទុនក្នុងប្រទេសកម្ពុជាឱ្យកាន់តែច្រើម។ សហគ្រិនស្ត្រីឆ្នើម លោកស្រី ខាតធើរីន ចាន់ ក៏មើលឃើញអំពីស្ថេរភាពនយោបាយសេដ្ឋកិច្ច រួមទាំងការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជាផងដែរ ដែលមានវិស័យជាច្រើនទៀតដែលវិនិយោគិនក្នុងស្រុក និងក្រៅប្រទេសអាចបណ្តាក់ទុក និងនាំយកជំនួញថ្មីមកទីនេះ។

យោងតាមរបាយការណ៍របស់ CEIC DATA បានអោយដឹងពីការវិនិយោគផ្ទាល់ពីបរទេស(FDI) នៅកម្ពុជា កើនឡើងដល់ទឹកប្រាក់ ៧៩៥.៦លានដុល្លារក្នុងខែមីនា ឆ្នាំ២០២២។ ចំណែករបាយការណ៍ពី internationalliving ក៏បានបង្ហាញថា មានជនបរទេសរស់នៅកម្ពុជាប្រមាណជាង១សែននាក់ ដោយសារកត្តាសន្តិភាព ការរស់នៅងាយស្រួល និងបរិយាកាសង្គមអំណោយផលក្នុងការធ្វើជំនួញជាដើម ។

បន្ថែមពីលើនេះ កម្ពុជាក៏ជាប្រទេសតូចតែមានបេះដូងធំ ក្នុងកិច្ចការងារមនុស្សធម៌ ជាក់ស្តែងគឺការជួយអោយនាវា Westerdam ចូលចតនៅកំពង់ផែព្រះសីហនុ បន្ទាប់ពីមានការបដិសេដពីប្រទេសមួយចំនួនមិនអោយចតកំឡុងពេលវិបត្តិកូវីដ១៩។ កម្ពុជាគឺជាប្រទេសដែលមានអំណោយផលក្នុងការវិនិយោគនានា៕ ដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner