រដ្ឋបាលខណ្ឌចំការមន រៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីជូនដំណឹង ស្ដីពីការប្រមូលថ្លៃសេវាប្រមូលសំរាម និងសំណង់រឹង ដល់សង្កាត់ទាំង០៥ ក្នុងមូលដ្ឋាន

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២នេះ យោងតាមសេចក្ដីជូនដំណឹង ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការប្រមូលថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ សម្រាប់ខែកក្កដា ឆ្នាំ២០២២ ។

រដ្ឋបាលខណ្ឌចំការមន រៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីជូនដំណឹង ស្ដីពីការប្រមូលថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន ដោយមានការចូលរួមពីលោកនាយក-នាយករងរដ្ឋបាលខណ្ឌ, លោកប្រធានការិយាល័យចំណុះរដ្ឋបាលខណ្ឌពាក់ព័ន្ធ, លោកចៅសង្កាត់ទាំង០៥, លោក-លោកស្រីប្រធានភូមិទាំង៣៨-ភ្នាក់ងារអនាម័យ នៃសង្កាត់ទាំង០៥ និងមន្ត្រីពាក់ព័ន្ធ។

ជាមួយគ្នានោះផងដែរ លោកអភិបាលខណ្ឌ បានអោយលោក-លោកស្រីប្រធានភូមិទាំង៣៨, ភ្នាក់ងារអនាម័យទាំង០៥ សង្កាត់ យកសេចក្ដីជូនដំណឹងខាងលើ ចែកផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអោយបានគ្រប់តាមខ្នងផ្ទះប្រជាពលរដ្ឋ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner