ម្ចាស់ម៉ូតូម្នាក់រំភើបចិត្ត បន្ទាប់ពីចោរកាប់ប្លន់ម៉ូតូ បានសម្រេច មួយសប្តាហ៍ទៅហើយ តែត្រូវអាវុធហត្ថរាជធានីភ្នំពេញ រកឃើញមកវិញ

ភ្នំពេញ៖ អាវុធហត្ថរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ ២០២២ បានធ្វើការប្រកាសស្វែងរកម្ចាស់ម៉ូតូចំនួនពីរគ្រឿង ដែលសង្ស័យថាជាម៉ូតូពាក់ព័ន្ធករណីចោរកម្ម ត្រូវគេយកមកប្លុងទុកចោល នៅចំណុចភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បន្ទាប់ពីបានប្រកាសស្វែងរកម្ចាស់ម៉ូតូចំនួនពីរគ្រឿងនេះ បាន មួយយប់មក នៅថ្ងៃទី០២ ខែកញ្ញាថ្ងៃនេះ ម៉ូតូមួយគ្រឿងម៉ាក YAMAHA MX KING ផ្លាកលេខភ្នំពេញ 1IJ-4161 ពណ៌ខៀវ ផលិតឆ្នាំ២០២០ ត្រូវបានយុវជនម្នាក់ ឈ្មោះ ផាន ផាន់ណា អាយុ២៥ឆ្នាំ មុខរបរ ចុងភៅ ស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់ ផ្សារដើមថ្កូវ ខណ្ឌបឹងកេងកង បានយកឯកសារមកបង្ហាញដល់ សមត្ថកិច្ចអាវុធហត្ថបញ្ជាក់ថាជាម្ចាស់ម៉ូតូពិតប្រាកដ។

ម្ចាស់ម៉ូតូបញ្ជាក់ថា ខ្លួនត្រូវបានក្រុមជនសង្ស័យ ប្រដាប់ដោយដាវ និងកាំបិត បានធ្វើសកម្មភាពកាប់ប្លន់មកលើរួបខ្លួន កាលពីថ្ងៃទី២៧ ខែសីហា នៅចំណុចម្ដុំគំនរសំរាម ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមាន ជ័យទី២ ខណ្ឌមានជ័យ ។ខ្លួនមិនបានប្តឹង សមត្ថកិច្ច អាវុធហត្ថ ឲ្យបានដឹងពីព័ត៌មានស្តីពីការកាប់ប្លន់នេះទេ តែបានឃើញអាវុធ ហត្ថយកម៉ូតូរបស់ខ្លួន ដែលចោរបានប្លន់ទៅហើយនោះ មក ប្រកាសស្វែងរកម្ចាស់នៅលើផេកកងរាជអាវុធហត្ថ ដែលធ្វើឲ្យ ខ្លួនមានការភ្ញាក់ផ្អើលនិងរំភើបបំផុត មិននឹកស្មានថា នឹងអាចរក ម៉ូតូរបស់ខ្លួនឃើញមកវិញឡើយ៕
ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner