ប្រមុខ អ.ស.ប ចោទកូរ៉េខាងជើងបានបង្កើនការគាបសង្កត់លើសិទ្ធិប្រជាជនខ្លួន

យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូធឺរែស បាននិយាយនៅក្នុងរបាយការណ៍ថ្មីមួយ ដែលបានផ្សព្វផ្សាយក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា កូរ៉េខាងជើងបានបង្កើនការគាបសង្កត់លើសិទ្ធិ និងសេរីភាពរបស់ប្រជាជនរបស់ខ្លួន ហើយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគួរតែពិចារណាបញ្ជូនប្រទេសនេះ ទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ជុំវិញឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិដែលអាចកើតមាន។

លោក ហ្គូធឺរែស បានបញ្ជាក់យ៉ាងដូច្នេះថា វានៅតែជារឿងចាំបាច់សម្រាប់សហគមន៍អន្តរជាតិ ក្នុងការឆ្លើយតបទៅនឹងស្ថានភាពសិទ្ធិមនុស្សនៅកូរ៉េខាងជើង រួមទាំងការគាំទ្រដល់ការទទួលខុសត្រូវ ប្រសិនបើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិត្រូវបានគេរកឃើញថា ត្រូវបានប្រព្រឹត្តនៅទីនោះ ដើម្បីជៀសវាងនិទណ្ឌភាព។ លោកថា ប្រការនេះរួមបញ្ចូលទាំងក្រុមប្រឹក្សាសន្តិសុខដែលធ្វើសកម្មភាពដោយខ្លួនឯង ឬតាមអនុសាសន៍របស់មហាសន្និបាត ដើម្បីពិចារណាបញ្ជូនស្ថានការណ៍នេះទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ។

របាយការណ៍បញ្ជូនទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ បានឱ្យដឹងថា មិនមានវឌ្ឍនភាពក្នុងការធានាឱ្យមានការទទួលខុសត្រូវ ចំពោះការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសកូរ៉េខាងជើងនោះទេ ហើយបានលើកឡើងពីករណីដែលបានចងក្រងពីមុន ដែលអាចឈានដល់ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ៕

ប្រភព៖ AP ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner