រថយន្តក្រុង២០០គ្រឿង ពីជំនួយក្រុមហ៊ុន ប៊ូយ៉ុង គ្រុប នឹងធ្វើឱ្យកាត់បន្ថយការកក់ស្ទះចរាចរណ៍
ភ្នំពេញ៖ក្រុមហ៊ុនរបស់ប្រទេសកូរ៉េ បានផ្ដល់រថយន្ដក្រុងសាធារណៈថ្មី២០០គ្រឿង ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រជាពលរដ្ឋ និងចូលរួមកាត់បន្ថយការកក់ស្ទះចរាចរណ៍។ ពិធីចុះអនុស្សរណៈយោគយល់គ្នា (MoU) នៃការប្រគល់រថយន្ដក្រុងចំនួន២០០គ្រឿង ដល់សាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកបណ្ឌិត LEE JOONG KEUN ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប (BOOYOUNG GROUP) បានធ្វើឡើងកាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានគូសបញ្ជាក់នៅថ្ងៃអាទិត្យ ទី០៤ខែកញ្ញាថា អាជ្ញាធរក្រុងមិនទាន់បានរៀបចំផែនការចាត់ចែងចំពោះរថយន្តក្រុងសាធារណៈចំនួន២០០គ្រឿង ដែលទទួលបានពីក្រុមហ៊ុន ប៊ូយ៉ុង គ្រុប (BOOYOUNG GROUP)។ លោកលើក មិឡើងថា៖ នចើយយើងត្រូវការរៀបចំផែនការ ថាត្រូវធ្វើលទទួលបានពីក្រុមហ៊ុន ប៊ូយ៉ុង គ្រុប («ក្រុមហ៊ុនទើបនឹងឱ្យ ហើយយើងត្រូវការពេលរៀបចំផែនការ ថាយើងត្រូវប្រើយ៉ាងម៉េច រៀបចំខ្សែរត់យ៉ាងម៉េចតទៅទៀត»។
កន្លងមក ប្រទេសកម្ពុជាធ្លាប់ទទួលបានរថយន្តក្រុងសាធារណៈ ដែលជំនួយរដ្ឋាភិបាលចិន និងរដ្ឋាភិបាលជប៉ុន ចំនួនជិត២០០គ្រឿង ដែលដំណើរការរត់លើខ្សែចំនួន១៣ នៅក្នុងរាជធានីភ្នំពេញ។
នៅចំពោះមុខជំនួយរថយន្តក្រុងបន្ថែមពីប្រទេសកូរ៉េនាពេលនេះ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ យល់ឃើញថា វាជារឿងល្អណាស់ ព្រោះសាលាក្រុងរាជធានីភ្នំពេញ នឹងអាចយករថយន្តក្រុងទាំងនេះទៅពង្រីកបន្ថែមនូវសេវាដឹកជញ្ជូនសាធារណៈរបស់រដ្ឋ ជូនទៅដល់ប្រជាពលរដ្ឋ។ ហើយមួយវិញទៀត បើសិនជាសាលាក្រុងពង្រីកសេវារថយន្តក្រុងទៅកាន់បណ្ដាខេត្តមួយចំនួន គឺកាន់តែល្អថែមទៀត ជាពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ បុណ្យភ្ជុំបិណ្ឌដែលនឹងឈានចូលមកដល់នៅក្នុងអំឡុងចុងខែកញ្ញាឆាប់ៗខាងមុខនេះ។
លោក វន់ ពៅ លើកឡើងថា៖ «កំណើនសេវាដឹកជញ្ជូនសាធារណៈ ចង់ឬមិនចង់ វានឹងប៉ះពាល់ដល់អ្នកផ្ដល់សេវាដឹកជញ្ជូនឯកជន។ ប៉ុន្មានទេ ហើយំណើរគឺមិនសូវប្រើសេវាដឹកជញ្ជូនបុណ្យភ្ជុំបិណ្ឌ។បើកាលណាឡានក្រុងច្រើន អ្នកធ្វើដំណើរ គេមិនសូវប្រើប្រាស់សេវាដឹកជញ្ជូនឯកជន ដូចជាកង់បីខ្មែរ ឬកង់បីឥណ្ឌាប៉ុន្មានទេ។ ប៉ុន្តែ វានឹងអាចជួយសម្រួលដល់ប្រជាពលរដ្ឋមួយចំនួនដែលគាត់មិនមានលទ្ធភាព និងជួយកាត់បន្ថយការកក់ស្ទះចរាចរណ៍ថែមទៀតផង»។
បន្ថែមពីនេះទៀត លោកថា ដើម្បីកាត់បន្ថយផលប៉ះពាល់អ្នកដឹកជញ្ជូនទាំងនោះ រដ្ឋត្រូវតែរៀបចំដូចប្រទេសជិតខាង។ មានន័យថា ត្រូវបែងចែកចំណតរថយន្តក្រុង ចំពោះផ្លូវណាដែលរត់ និងផ្លូវណាដែលមិនរត់ជាដើម។
ជុំវិញបញ្ហានេះ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា គឺ លោកសន ជ័យ យល់ឃើញថា ជាក់ស្ដែងកាលពីមុនក៏ទទួលបានជំនួយរថយន្តក្រុងពីប្រទេសជប៉ុន និងចិនដែរ ប៉ុន្តែរថយន្តក្រុងទាំងនោះ មិនសូវជាទាក់ទាញអ្នកធ្វើដំណើរជិះច្រើនទេ។ លោកថា៖ «ដោយសារប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ពុំសូវមានទម្លាប់ជិះ ខណៈពេលពួកគាត់មានយាន្តជំនិះផ្ទាល់ខ្លួន។ មួយទៀត រដ្ឋត្រូវតែពិនិត្យមើលលទ្ធភាពនៃ ការដាក់ចំណតសេវារថយន្តក្រុង ឱ្យចំនឹងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ ទើបទទួលបានការគាំទ្រច្រើន»៕
ដោយ៖ជា សុខនី
ចំនងជើងរូបថត៖ពិធីចុះអនុស្សរណៈយោគយល់គ្នា (MoU) នៃការប្រគល់រថយន្ដក្រុងចំនួន២០០គ្រឿង ដល់សាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកបណ្ឌិត LEE JOONG KEUN ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប

