ឯកឧត្តម នេត ភក្ត្រា ៖ សត្វព្រៃ ព្រៃឈេី អាចរស់បាន រីកលួតលាស់បានមិនចាំបាច់ត្រូវការ មនុស្ស ប៉ុន្តែមនុស្សមិនអាចរស់ដោយគ្មានធម្មជាតិបានទេ

រតនគិរី ៖ សត្វព្រៃ និងព្រៃឈេី ពួកវាអាចរស់បាន អាចរីកលូតលាស់បាន មិនចាំបាច់ត្រូវការមនុស្ស ប៉ុន្តែមនុស្សវិញមិនអាចរស់ដោយគ្មានធម្មជាតិនោះទេ នេះជាការលេីកឡេីងរបស់ ឯកឧត្តម នេត ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាននិងជាប្រធានយុទ្ឋនាការ អន្ទាក់សូន្យ តំណាងអោយឯកឧត្តម សាយ សំអាល រដ្ឋមន្រ្តីក្រសួងបរិស្ថាន ។ បានលេីកឡេីងនាឱកាស់បេីកយុទ្ឋនាការក្រោមប្រធានបទ (អន្ទាក់សូន្យ) ដែលបានប្រារព្ឋធ្វេីឡេីងនៅលេីទឹកដីនៃខេត្តរតនគិរីនាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២នេះ ។

ដោយមានការសហការចូលរួមពី ក្រសួងបរិស្ថាន សាលាខេត្តរតនគិរី មន្ទីរបរិស្ថាន នឹងអង្គការ ជីវិតនិងធម្មជាតិ នៅចំពោះមុខនាក់ចូលរួមដ៏ច្រេីនកុះករ ឯកឧត្តម នេត ភក្ត្រា បានមានប្រសាសន៍ថា យុទ្ធនាការ អន្ទាក់សូន្យ ថ្ងៃនេះមានគោលដៅសំខាន់ដែលបាន ផ្តេីមចេញពីយេីងទាំងអស់គ្នាត្រូវចូលរួមអនុវត្តច្បាប់ ការពារសត្វព្រៃ ចូលរួមផ្សព្វផ្សាយបញ្ឈប់បរិភោគសត្វព្រៃ ការលក់ និងការបរបាញ់សត្វព្រៃជាដេីម ។ ដោយផ្លាស់ប្តូរ ផ្នត់គំនិត ឬ ទំលាប់ កែប្រែតំបនដែលមានសត្វព្រៃរស់នៅឱ្យប្រែក្លាយទៅជា តំបន់អភិរក្សសត្វព្រៃ រឺតំបនទេសចរ ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិមកទស្សនាដែលអាចធ្វេីឱ្យប្រជាសហគមន៍យេីងមានការងារធ្វេី ព្រមទាំងអាចរកប្រាក់ចំណូលចូលសហគន៍បានច្រេីនជាងការបរបាញ់នោះទៀតផង។

ឯកឧត្តម នេត ភក្ត្រា បានបន្ថែមទៀតថា យុទ្ធនាការ ក្រោមប្រធានបទ អន្ទាក់សូន្យនាថ្ងៃនេះបានបញ្រ្ជៀបធ្វេីឱ្យយេីងយល់ដឹងពីគុណតម្លៃនៃធម្មជាតិ សត្វព្រៃ និងព្រៃឈេីដែលមានតំលែមហាសាលមិនចេះរីងស្ងួតឡេីយ យេីងទាំងអស់គ្នាត្រូវចូលរួមថែរក្សាឱ្យបានគង់វង្ស ជាពិសេសសត្វព្រៃខ្លះស្ទេីរតែផុតពូជន៍ទៅហេីយ។ ដូច្នេះយេីងទាំងអស់គ្នាត្រូវឆ្លេីយថា ទេចំពោះសត្វព្រៃ។

បញ្ចប់នៃកម្មវិធីនេះក៏មានក្បួនដង្ហែរផ្សព្វផ្សាយអំពីយុទ្ធនាការ អន្ទាក់សូន្យ អមទៅដោយ បដាពាក្យស្លោកជាច្រេីនដែលមានខ្លឹមសាដូចជា
_ អន្ទាក់មានតម្លែថោក ប៉ុន្តែបំផ្លាញសត្វព្រៃដែលមានតម្លែជាសកល។
_ ការជួញដូរសត្វព្រៃនិងផលិទ្ធផលសត្វព្រៃ ជាអំពេីខុសច្បាប់។
_ រួមគ្នាបញ្ឈប់ការដាក់អន្ទាក់ ការជួញដូរសត្វព្រៃខុសច្បាប់នៅកម្ពុជា។
_ ការមិនបរិភោគសាច់សត្វព្រៃ គឺជាការចូលរួមបញ្ឈប់ការជួញដូរសាច់និងផលិទ្ធផលសត្វព្រៃ ៕
ដោយ គតិ យុត្ត

ads banner