តើប្រទេសណាមានក្បាល គ្រាប់នុយក្លេអ៊ែរ ច្រើន ជាងគេនៅលើពិភពលោក?
អាមេរិក៖ នាពេលបច្ចុប្បន្ននេះ មានក្បាលគ្រាប់នុយក្លេអ៊ែរ ប្រមាណ ១៣,០០០ នៅ ទូទាំងពិភពលោក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន អាមេរិក USA Today នៅ ថ្ងៃទី០៣ ខែ កញ្ញា។ ក្បាលគ្រាប់នុយក្លេអ៊ែរ ទាំងនេះ មានសមត្ថភាព គ្រប់គ្រាន់ក្នុងសម្លាប់ជីវិតមនុស្សទ្រង់ទ្រាយធំ ។
ដោយសារតែចំនួនក្បាលគ្រាប់នុយក្លេអ៊ែរដ៏ច្រើននោះ រាល់ការគំរាមកំហែងដោយ ប្រើប្រាស់ គ្រាប់ នុយ ក្លេអ៊ែរ គឺ មិន មែន ជារឿង លេង សើច នោះ ទេ ។ ទិន្នន័យ របស់ Google បានឲ្យដឹងថាអ្នកស្វែងរកពាក្យ “អាវុធ នុយក្លេអ៊ែរ ឬ Nuclear Weapons” និងពាក្យ “សង្រ្គាមនុយក្លេអ៊ែរ ឬ Nuclear War” បាន កើន ឡើង ខ្លាំង កាល ពី ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០២២ ពោល គឺ ជា ពេល ដែល មាន ការ ឈ្លាន ពាន របស់ រុស្ស៊ី ទៅ លើ អ៊ុយ ក្រែន ។
យោង តាម សារព័ត៌មាន Business Insider ប្រទេស រុស្ស៊ី មាន គ្រាប់ នុយ ក្លេអ៊ែរ ចំនួន ៦,៨៥០គ្រាប់ ក្នុង នោះ មាន ១,៦០០ គ្រាប់ ត្រូវ បាន បំពាក់ រួច ជា ស្រេច និង ៥,២៥០គ្រាប់ រក្សា ទុក ក្នុង ឃ្លាំង។ ចំណែក សហរដ្ឋអាមេរិ ក វិញ មាន គ្រាប់ នុយ ក្លេអ៊ែរ ចំនួន ៦,៤៥០ គ្រាប់ ក្នុង នោះ ១,៧៥០គ្រាប់ ត្រូវ បាន បំពាក់ រួចរាល់ និង ជាង ៥,០០០ទៀត រក្សាទុក ក្នុង ឃ្លាំង ។
ប្រទេស ទាំងពីរ នេះ គឺ សហរដ្ឋអាមេរិក និង រុស្ស៊ី ជា ប្រទេស ដែល មាន ក្បាល គ្រាប់ នុយ ក្លេអ៊ែរ ច្រើន ជាង គេ នៅ លើ ពិភពលោក ឬ អាច និយាយ បាន ថា ស្ទើរ តែ ៩០% នៃ ក្បាលគ្រា ប់ នុយ ក្លេអ៊ែរ ដែលមាននៅ លើ ពិភព លោក។ ប្រទេស ដែល នៅ លំដាប់ ទី៣ លើពិភព លោក ដែល មាន ក្បាល គ្រាប់ នុយក្លែរអ៊ែរ ច្រើន ជាង គេ គឺ ប្រទេសចិន មាន ចំនួន ៣៥០ គ្រាប់។ នេះ បើ តាម ទិន្នន័យរបស់ Statista។
ចំណែកទិន្នន័យ របស់ Union of Concerned Scientists បង្ហាញថា មីស៊ីល រប ស់ រុស្ស៊ីអា ច បាញ់ ដល់ សហរដ្ឋអាមេរិក ដោយចំណាយ ពេល តិច ជាង ៣០ នាទី។ ចំណែក មីស៊ីល ដែល បាញ់ ចេ ញពី នាវាមុជទឹ កអាច វាយ ប្រហារ ដល់ សហរដ្ឋអាមេរិក ដោយចំណាយ ពេល ត្រឹម តែ ១០ ឬ១៥នាទី ប៉ុណ្ណោះ បន្ទាប់ ពី ការ បាញ់។
ទាំង សហរដ្ឋអាមេរិក និង រុស្ស៊ី សុទ្ធតែ មាន មីស៊ីល បំពាក់ ក្បាល គ្រាប់ នុយក្លេអ៊ែរ រួចរាល់ ពោល គឺ អាច បាញ់ បង្ហោះបា ន ភ្លាមៗ ប៉ុន្មាន នាទី ប៉ុណ្ណោះ ប្រសិន បើ មាន ការ សម្រេច ចិត្ត ឲ្យ បាញ់។ បច្ចុប្បន្ន នេះ សហរដ្ឋអាមេរិក និងរុស្ស៊ី មាន កិច្ច ព្រមព្រៀង មួយជា មួយគ្នា ដែល មាន ឈ្មោះថា START។ ជាកិច្ច ព្រមព្រៀង ដែលធានាថា បរិមាណ ក្បាល គ្រាប់ នុយក្លេអ៊ែរ រវាង ប្រទេសទាំង ពីរ មិន មាន ច្រើន ជាង គ្នា ទេ ពោលគឺត្រូវតែប្រហាក់ប្រហែលគ្នា៕
ដោយ:យ៉ាន អាន