មន្ត្រីគណបក្សអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក ឃុំទំាងបួន នៃស្រុកកំពង់សៀម

កំពង់ចាម៖ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារថ្នាក់ កណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម បានអញ្ជើញមកជួបសំណេះសំណាលជាមួយសមាជិក សមាជិកាបក្សឃុំរអាង ឃុំកៀនជ្រៃ ឃុំអំពិល និងឃុំទ្រាន ដែលបានរៀបចំ នៅស្នាក់ការបក្សឃុំរអាង កាលពីចុង សប្តាហ៍កន្លងទៅនេះសមាជិកបក្សប្រមាណ ២៦០០នាក់។

ឯកឧត្តម កែវ អូម៉ាលីស្ស ប្រធានក្រុមការងារថ្នាក់ កណ្តាលចុះ ឃុំទាំង៤ បានរាយការណ៍ជូនអង្គពិធីបានជ្រាបអំពី ស្ថានភាព វឌ្ឍនៈភាព និងសមិទ្ធផលនានាដែលក្រុមការងារចុះជួយឃុំ ទាំង៤ បានកសាង និងស្ថានភាពនៃការគ្រប់គ្រងសមាជិក គណបក្ស ប្រជាជនកម្ពុជា។ ក្រៅពីនេះក្រុមការងារក៏ បាន ដោះស្រាយនូវសំណូមពរនានារបស់ប្រជាពលរដ្ឋនៅក្នុងឃុំទាំង៤ ដូចជាហេដ្ឋារចនាសម្ព័ន្ធ អំពូលភ្លើងសូឡា និង សម្រប សម្រួលដល់យុវជនដែលត្រូវចំណាកស្រុកទៅធ្វើការក្រៅប្រទេសជាដើម។

មានមតិសំណេះសំណាលទៅកាន់សមាជិកគណបក្ស ឯកឧត្តម វេង សាខុន បានថ្លែងអំណរគុណ កោតសរសើរ និងវាយ តម្លៃខ្ពស់ជូនចំពោះឯកឧត្តមប្រធានក្រុមការងារចុះជួយឃុំ សហការី លោកអភិបាលស្រុក ឃុំ និងសមាជិកបក្ស ដែលបានលះបង់ពេលវេលា និងកំលាំងកាយចិត្ត រួមគ្នាយកចិត្តទុកដាក់ដោះស្រាយបញ្ហាជូនប្រជា ពលរដ្ឋបានទាន់ពេលវេលា និងមានប្រសិទ្ធភាពដូចជា ជាពិសេសក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្គាតអាណត្តិទី៥ ទទួលបានជោគជ័យយ៉ាងធំធេង៕

ដោយ៖សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner