សហរដ្ឋអាមេរិកកំពុងស្វែងរកថវិកា ៤៧ពាន់លានដុល្លារ ដើម្បី ជួយ អ៊ុយក្រែន ការដោះស្រាយវិបត្តិកូវីដ-១៩ និងជំងឺអុតស្វា រួមទាំងគ្រោះមហន្តរាយ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិង កំពុងស្នើសុំឱ្យសភាផ្តល់ប្រាក់គ្រាអាសន្នជាង ៤៧ពាន់ លាន ដុល្លារ ដើម្បីឆ្លើយតបទៅនឹងសង្គ្រាមនៅអ៊ុយក្រែន, ការឆ្លើយ តបជំងឺរាតត្បាតកូវីដ១៩ និងជំងឺអុតស្វា ព្រមទាំងជំនួយ សម្រាប់ គ្រោះមហន្តរាយធម្មជាតិនាពេលថ្មីៗនេះ នៅក្នុងរដ្ឋ ខេនថាក់គី និងរដ្ឋផ្សេងទៀត។

សំណើនេះកើតឡើងនៅពេលដែលសមាជិកសភាកំពុងរៀបចំត្រឡប់ទៅទីក្រុងវ៉ាស៊ីនតោនវិញ និងផ្តល់មូលនិធិដល់ រដ្ឋាភិបាល ដែលកំពុងស្វែងរកថវិការចំនួន ១៣.៧ពាន់លាន ដុល្លារទាក់ទងនឹងសង្គ្រាមអ៊ុយក្រែន រួមទាំងប្រាក់សម្រាប់ ឧបករណ៍ជំនួយផ្នែកចារកម្ម និងជំនួយជាសាច់ប្រាក់ផ្ទាល់។

ជាមួយគ្នានេះ នាយកការិយាល័យគ្រប់គ្រង និងថវិកា របស់ សេតវិមានលោក Shalanda Young បានបង្ហោះ សារនៅលើ បណ្តាញសង្គមយ៉ាងដូច្នេះថា យើងបានប្រមូលផ្តុំ ពិភពលោក ដើម្បីគាំទ្រប្រជាជនអ៊ុយក្រែន នៅពេលដែលពួកគេការពារ លទ្ធិប្រជាធិបតេយ្យរបស់ពួកគេ ហើយយើងមិនអាចអនុញ្ញាត ឱ្យ ការគាំទ្រដល់អ៊ុយក្រែនរីងស្ងួតនោះទេ។

សំណើរបស់សេតវិមាននឹងចូលរួមចំណែកក្នុងការចរចាថវិកាសភាក្នុងសប្តាហ៍ខាងមុខនេះ ខណៈដែលការផ្តល់ហិរញ្ញប្បទាន សម្រាប់ទីភ្នាក់ងារសហព័ន្ធត្រូវបានកំណត់ថា នឹងអស់នៅថ្ងៃ ទី៣០ ខែកញ្ញា។

បន្ថែមលើនេះ គណបក្សទាំងពីររបស់អាមេរិកក៏កំពុងស្វែង រកការជៀសវាងការបិទរដ្ឋាភិបាលនៅប៉ុន្មានសប្តាហ៍ មុនការ បោះឆ្នោតពាក់កណ្តាលអាណត្តិ ប៉ុន្តែពួកគេនឹងត្រូវធ្វើការដោះ ស្រាយលើភាពខុសគ្នាលើបញ្ហាមួយចំនួន ដូចជាជំនួយកូវីដ១៩ ដែលជាចំណុចជាប់គាំងអស់រយៈពេលជាច្រើនខែ ខណៈដែល សេតវិមានបាននិយាយថា ត្រូវការប្រាក់បន្ថែមទៀតសម្រាប់ ផ្គត់ផ្គង់វ៉ាក់សាំង និងការធ្វើតេស្តរកមេរោគជាដើម៕
ប្រភព៖ AP ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner