ហេតុការណ៍វាយប្រហារដោយកាំបិតនៅកាណាដា បណ្តាល ឱ្យមនុស្សស្លាប់ និងរបួស ២៥នាក់

អូតាវ៉ា៖ ប៉ូលិសកាណាដា នៅថ្ងៃអាទិត្យសប្តាហ៍មុននេះ បាន និយាយថា ពួកគេកំពុងតាមប្រមាញ់ជនសង្ស័យពីរនាក់ ដែល គេជឿជាក់ថា បានសម្លាប់មនុស្ស ១០នាក់ និងយ៉ាងហោច ណាស់ ១៥នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហារ ដោយកាំបិតនៅក្នុងខេត្ត Saskatchewan។

ជនសង្ស័យពីរនាក់ត្រូវបានប៉ូលិសកំណត់អត្តសញ្ញាណ គឺ ម្នាក់មានឈ្មោះ Damien Sanderson អាយុ ៣១ឆ្នាំ និងម្នាក់ ទៀតឈ្មោះ Myles Sanderson អាយុ ៣០ឆ្នាំ ហើយពេល នេះ កំពុងរត់គេចខ្លួន ខណៈដែលប៉ូលិសព្រមានថា ពួកគេមាន អាវុធ ហើយប្រាប់ឲ្យប្រជាជនប្រយ័ត្នគ្រោះថ្នាក់។

ហេតុការណ៍ចាក់សម្លាប់នេះ ត្រូវបានគេរាយការណ៍កើត ឡើង នៅម៉ោង ៨:២០ព្រឹកថ្ងៃអាទិត្យម្សិលមិញ (ម៉ោងក្នុងតំបន់) ដោយប៉ូលិសក៏បានចេញសេចក្តីជូនដំណឹងពីជនគ្រោះថ្នាក់នៅទូទាំងខេត្តផងដែរ។ នៅរសៀលថ្ងៃដដែល ការជូនដំណឹង ស្រដៀង គ្នានេះ ក៏ត្រូវបានចេញនៅខេត្តជិតខាងរបស់ Saskatchewan គឺខេត្ត Alberta និង Manitoba។

មេប៉ូលិសខេត្ត Saskatchewan លោកស្រី Rhonda Blackmore បានថ្លែងនៅឯសន្និសីទសារព័ត៌មានកាលពី យប់ថ្ងៃអាទិត្យថា វាជារឿងដ៏គួរឲ្យរន្ធត់ដែលបានកើតឡើងក្នុង ខេត្តរបស់យើងក្នុងពេលបច្ចុប្បន្ន។

លោកស្រីថា ប៉ូលីសនៅតែស្ថិតក្នុងដំណាក់កាលដំបូងនៃ ការ ស៊ើបអង្កេត ហើយកំពុងព្យាយាមកំណត់ទំនាក់ទំនងរវាងជន សង្ស័យទាំងពីរ។ យ៉ាងណាមិញ ភ្លាមៗនេះគេមិនទាន់ដឹងអំពី មូលហេតុនៃការវាយប្រហារនេះទេ៕
ប្រភព៖ CNA ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner