កូរ៉េខាងត្បូងប្រកាសអាសន្នកម្រិតខ្ពស់ ពីព្យុះសង្ឃរា
អត្ថបទដោយ៖
លន់ សារ៉ាត
សេអ៊ូល ៖ នាថ្ងៃទី៥ កញ្ញានេះ កូរ៉េខាងត្បូងបានចេញសេចក្ដីណែនាំពីអាកាសធាតុ និងប្រកាសអាសន្នកម្រិតខ្ពស់ ខណៈព្យុះសង្ឃរា Hinnamnor កំពុងបក់បោកដោយនំាំមកនូវភ្លៀងធ្លាក់ និងកម្លាំងខ្យល់បក់ខ្លាំង ដែលបានវាយប្រហាររួចហើយលើផ្នែកខ្លះស្ថិតនៅ ភាគខាងត្បូងប្រទេស។
សេចក្ដីណែនាំពីអាកាសធាតុថា ព្យុះ Hinnamnor នឹងបក់បោកឆ្ពោះទៅកាន់ភាគខាងជើង ក្នុងល្បឿនខ្យល់ ១៩គីឡូម៉ែត្រក្នុងមួយម៉ោង ហើយអាចនឹងឡើងដល់៩០គីឡូម៉ែត្រក្នុងមួយម៉ោង ឆ្ពោះទៅកាន់ភាគនិរតីនៃទីក្រុងកំពង់ផែប៊ូសាន នៅព្រឹកថ្ងៃអង្គារ ខណៈព្យុះនេះនឹងបក់បោកដល់តំបន់ដែនទឹក នៃកោះ Jeju នៅពាក់កណ្ដាលយប់ថ្ងៃចន្ទ។
បណ្តាក្រុងដែលត្រូវបានប្រកាសអាសន្នកម្រិតខ្ពស់ រួមមាន ទីក្រុង Gwangju, Busan,Daegu, Ulsan ព្រមទាំងកោះ Jeju ហើយអាជីវកម្មមួយចំនួនត្រូវផ្អាក សកម្មភាពជាបណ្ដោះអាសន្នផងដែរ ៕ ប្រភពពី Reuters, ដោយ៖ សារ៉ាត




លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ