កីឡដ្ឋានដែលជាសមិទ្ធផលថ្មីស្រឡាងលើទឹកដីខេត្តកំពង់ស្ពឺ ក្រោមគំនិតផ្តួចផ្ដើមរបស់ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ÷ កីឡដ្ឋានដែលជាសមិទ្ធផលថ្មីស្រឡាងលើទឹកដីខេត្តកំពង់ស្ពឺ បានធ្វើពិធីសម្ភោធឲ្យដំណើរការជាផ្លូវការ ក្រោមអធិតីភាព ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅភូមិតាមុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា មានប្រសាសន៍ថា អបអរសាទរចំពោះសមិទ្ធផលដែលបានកើតឡើងនាពេលនេះ គឺកីឡដ្ឋានស្តង់ដា មានរចនាសម្ព័ន្ធត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសមានលក្ខណៈសមរម្យ ក្រោមគំនិតផ្ដួចផ្ដើមពីឯកឧត្តម ហ៊ុន ម៉ានី ជាអ្នកតំណាងរាស្ត្រខេត្តកំពង់ស្ពឺ ដើម្បីជាតម្រូវការចាំបាច់ ក្នុងការលើកកម្ពស់សុខមាលភាព អោយស្របតាមអនុសាស្រ្តរបស់សម្តេចតេជោ ហ៊ុនសែន ប្រជាពលរដ្ឋម្នាក់ គម្បីលេងកីឡាអោយបានមួយមុខប្រចាំជីវិត ជាពិសេសអភិវឌ្ឍន៍សិទ្ធផលធនធានកីឡាករ កីឡាការិនីវ័យក្មេងប្រកបដោយសក្តានុពលសម្រាប់ខេត្ត និងកម្ពុជា ចូលរួមប្រកួតកម្រិតជាតិ និងអន្តេរជាតិ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តថា ហើយគំនិតផ្ដួចផ្ដើមនេះកើតឡើង ដោយសារការស្រលាញ់ និងការជឿជាក់ ។
សូមបញ្ជាក់ថា កីឡដ្ឋានខេត្តកំពង់ស្ពឺ បានសាងសង់លើផ្ទៃដី ទំហំ៤៣.៤០២ម៉ែត្រក្រឡា មានទីតាំង ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤៤ ចម្ងាយប្រមាណជាង៤គីឡូម៉ែត្រ ពីផ្លូវជាតិលេខ៤ ក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ ក្នុងទំហំថវិកាថវិកា សរុបប្រមាណជាង ៤លានដុល្លារអាមេរិក ។ អាចផ្ទុកអ្នកទស្សនាបានចំនួន ៣.០០០នាក់ មានទំហំ ៨.៨៤៨ ម៉ែត្រការ៉េ កម្ពស់៣៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner