រថភ្លេីងមួយខ្សែ រត់ពីខេត្តបាត់ដំបងចូលមកក្រុងភ្នំពេញ ក្រឡាប់ផ្ងាជេីង នៅខណ្ឌពោធិ៍សែនជ័យ រងការខូចខាត
អត្ថបទដោយ៖
ជឹម ភារ៉ា
ភ្នំពេញ ៖ មានរថភ្លេីងមួយខ្សែបានរត់ពីខេត្តបាត់ដំបងចូលមកក្រុងភ្នំពេញក៏ក្រឡាប់ផ្ងាជេីងរងការខូចខាត តែសំណាងល្អមិនមានមនុស្សរងរបួស បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៧ និង៤៥នាទីព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចភូមិចែកម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានបានឱ្យដឹងថា រថភ្លេីងមួយខ្សែខាងលើបានរត់ពីខេត្តបាត់ដំបងចូលមកក្រុងភ្នំពេញ ខណៈមកដល់ចំណុចកេីតហេតុដោយCសារស្រុតកំណល់ ទើបធ្វេីឱ្យផ្អៀងក្រឡាប់តែម្តងសំណាងល្អមិនមានប៉ះពាល់ដល់អ្នកដំណេីរនិងទ្រព្យសម្បត្តិរដ្ឋនោះទេ។ ក្រោយកេីតហេតុ ខាងក្រុមហ៊ុនបានគាស់កល់កំណល់នឹងស្ទូចយកទៅជួសជុលវិញ៕ដោយ៖ ជីម ភារ៉ា


ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕