ទីក្រុងម៉ូស្គូស្វាគមន៍ការប្រឆាំងរបស់លោក បៃដិន ក្នុងការចាត់តាំងរុស្ស៊ី ជា “រដ្ឋគាំទ្រភេរវកម្ម”

ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ នៅថ្ងៃអង្គារសប្តាហ៍នេះថ្លែងថា ទីក្រុងម៉ូស្គូស្វាគមន៍ការប្រឆាំងរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក្នុងការចាត់តាំងប្រទេសរុស្ស៊ី ជា “រដ្ឋគាំទ្រភេរវកម្ម” ។

លោក ប៉េសកូវ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ជាការពិតណាស់ វាជារឿងល្អដែលប្រធានាធិបតីអាមេរិកបាននិយាយថា “ទេ” ដោយសំដៅទៅលើការឆ្លើយតបរបស់លោក បៃដិន ចំពោះសំណួរដែលគាត់ត្រូវបានសួរនៅពេលនិយាយទៅកាន់អ្នកសារព័ត៌មាននៅសេតវិមាន អំពីថាតើគាត់ជឿជាក់ថា រុស្ស៊ីគួរតែចាត់ទុកជារដ្ឋគាំទ្រភេរវកម្មដែរឬទេ ។

លោក ប៉េសកូវ បានបញ្ជាក់យ៉ាងដូច្នេះថា ការពិតដែលសំណួរនេះ ត្រូវបានគេសួរគឺជារឿងដ៏គួរឲ្យរន្ធត់ ហើយថា បញ្ហាបែបនេះគឺជាការពិបាកក្នុងការចងចាំនៅក្នុងចិត្តរបស់មនុស្សមួយចំនួន ។

ទោះជាយ៉ាងនេះក្តី មន្ត្រីរូបនោះបានព្រមានថា សេចក្តីថ្លែងការណ៍បែបនេះរបស់មេដឹកនាំអាមេរិកមិនអាចត្រូវបានចាត់ទុកថា ជាសញ្ញានៃទីក្រុងវ៉ាស៊ីនតោន ដែលទទួលយកជំហរទន់ភ្លន់លើរុស្ស៊ី ចំពេលមានជម្លោះអ៊ុយក្រែនដែលកំពុងបន្តនោះឡើយ ។

គួរបញ្ជាក់ថា បច្ចុប្បន្នមានតែប្រទេសចំនួន ៤ប៉ុណ្ណោះ ដែលត្រូវបានសហរដ្ឋអាមេរិកចាត់តាំងជារដ្ឋគាំទ្រភេរវកម្ម មានដូចជាកូរ៉េខាងជើង អ៊ីរ៉ង់ គុយបា និងស៊ីរី។ រុស្ស៊ីក៏បានព្រមានដែរថា ជំហានបែបនេះអាចនឹងកាត់ផ្ដាច់ទំនាក់ទំនងទាំងស្រុងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner