អ្នកជំនាញផ្នែកច្បាប់៖ ការតែងតាំងភាគីឯករាជ្យដើម្បីពិនិត្យ មើល ឯកសារ សម្ងាត់ដែលអេហ្វ ប៊ី អាយ រឹបអូសពី ត្រាំ ជារឿងដ៏ពិបាក

អាមេរិក៖កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ចៅក្រមនៃតុលាការ សហព័ន្ធ សហរដ្ឋអាមេរិក បានយល់ព្រមតាមការស្នើរសុំរបស់ លោក ដូណាល់ ត្រាំ ក្នុងការចាត់តាំងក្រុមការងារចំពោះកិច្ចឯករាជ្យមួយ ដើម្បី ពិនិត្យមើលឯកសារសម្ងាត់ ដែលទីភ្នាក់ងារស៊ើបអង្កេត សហព័ន្ធ ឬអេហ្វ ប៊ី អាយ (FBI) រឹបអូសបានពីអតីតប្រធានាធិបតី រូបនេះ នៅ ពេលចុះឆែកឆេរផ្ទះរបស់លោកក្នុងរដ្ឋផ្លរីដា កាលពីមួយខែ មុន។

ការសម្រេចចិត្តរបស់លោកស្រី Aileen Cannon ចៅក្រមសង្កាត់ ភាគ ខាងត្បូង នៃរដ្ឋផ្លរីដា គឺជាជ័យជម្នះមួយសម្រាប់លោក ត្រាំ ក្នុងការបង្អាក់កិច្ចប្រឹងប្រែងរបស់ក្រសួងយុត្តិធម៌អាមេរិក លើការ កំណត់ពីភាពស្របច្បាប់ ឬមិនស្របច្បាប់របស់អតីតប្រធានាធិបតី រូបនេះ ជុំវិញការយកឯកសារសង្ងាត់របស់រដ្ឋាភិបាលចេញ ពី សេតវិមាន ទៅទុកនៅផ្ទះរបស់លោក នៅពេលអស់អំណាច។

ខណៈដែលមេធាវីរបស់លោក ត្រាំ អះអាងថា ក្រុមការងារចំពោះ កិច្ចសំខាន់ ដោយសារពួកគេមិនទុកចិត្តក្រសួងយុត្តិធម៌ លោកស្រី ចៅក្រម Cannon ដែលលោកត្រាំ តែងតាំងឡើងក្នុងឆ្នាំ ២០២០ បានទុកពេលឱ្យភាគីទាំងសងខាងដល់ថ្ងៃសុក្រ ទី០៩ ខែកញ្ញា ក្នុង ការ ជ្រើសរើសបេក្ខជនឈរឈ្មោះ តាមមុខដំណែងរបស់ពួកគេ រៀងៗ ខ្លួន ដើម្បីធ្វើការក្នុងក្រុមការងារនេះ។

ការសម្រេចចិត្តរបស់លោកស្រី Cannon បានក្លាយជាប្រធានបទ ក្ដៅគគុកមួយ ក្នុងការជជែកវែកញែកគ្នា លើពិភពនយោបាយក្នុង ស្រុករបស់អាមេរិក។ ប៉ុន្តែទន្ទឹមនឹងនេះ អ្នកជំនាញផ្នែកច្បាប់ និយាយថា ការស្វែងរកមនុស្សដែលមានបទពិសោធន៍ ឬតួនាទី ផ្នែកសន្តិសុខ (Security Clearance) ដើម្បីឱ្យពិនិត្យមើលឯកសារ សម្ងាត់ គឺជាបញ្ហាលំបាកមួយទៀត ព្រោះវាមិនមែនជាកិច្ចការតូចតាច មនោះទេ។

លោកមេធាវី Kenneth Feinberg ដែលធ្លាប់បម្រើការក្នុងក្រុម ការងារចំពោះកិច្ចសម្រាប់មូលនិធិសំណងជនរងគ្រោះនៃការវាយប្រហារថ្ងៃ ១១ កញ្ញា ឆ្នាំ២០០១ បានអះអាងប្រាប់ទីភ្នាក់ងារ សារព័ត៌មាន រ៉យទ័រថា៖ «ប្រសិនបើយើងនិយាយ អំពីឯកសារសម្ងាត់ ខ្លាំងមែនទែន មានតែបុគ្គលមួយចំនួនតូចប៉ុណ្ណោះ ដែលអាចបំពេញ តម្រូវការតាមការងារបាន» ។ លោក Feinberg បន្តថា៖ «វាត្រូវតែ មាន នរណាម្នាក់ មានឆន្ទៈក្នុងការទទួលយកអំរែកដ៏ធ្ងន់នេះ។ វា មិនមែនតែបញ្ហាសន្តិសុខមួយមុខនោះទេ តែក៏មានភ្ជាប់ជាមួយ ជា បញ្ហានយោបាយដែរ។»

ពេលប្រកាសពីសេចក្ដីសម្រេចចិត្តកាលពីថ្ងៃចន្ទ លោកស្រីចៅក្រម Cannon បានអះអាងថា ក្រុមការងារចំពោះកិច្ច ត្រូវតែងតាំង ឡើងក្រោមហេតុផលជាច្រើន ប៉ុន្តែមួយក្នុងចំណោមនោះគឺ ដើម្បី ការធានានូវភាពត្រឹមត្រូវនៃដំណើរការប្រកបដោយសណ្តាប់ធ្នាប់ ចំពេលមានការចោទប្រកាន់ជុំវិញការលំអៀង និងការលេចធ្លាយ ព័ត៌មាន ទៅប្រព័ន្ធផ្សព្វផ្សាយ។

សូមបញ្ជាក់ថា ក្រុមការងារចំពោះកិច្ច ឬមេធាវីភាគីទី៣ ក្រៅរដ្ឋា ភិបាល គឺជាក្រុមការងារដែលសម្រេចឲ្យបង្កើតឡើង ដើម្បីត្រួត ពិនិត្យមើលលើកំណត់ត្រាសម្ងាត់ ដែលរដ្ឋាភិបាលអាមេរិក រឹបអូសបានពីគេហដ្ឋានរបស់ លោក ត្រាំ ទាក់ទងនឹងបញ្ហា រសើបសំខាន់ៗ។

សម្រាប់ការងារមួយដ៏ស្មុគស្មាញ និងត្រូវការការធានាសុវត្ថិភាពខ្ពស់ បេក្ខជនដែលនឹងត្រូវជ្រើសរើសឱ្យមកបំពេញកិច្ចការក្នុងក្រុមការងារចំពោះកិច្ចនេះ នឹងត្រូវត្រួតពិនិត្យមើលឯកសាររឹបអូសពី លោក ត្រាំ ជាង ១១ ០០០ ច្បាប់ នៅក្នុងសំណុំឯកសារចំនួន ១០០។ក្នុងនោះ ឯកសារមួយចំនួន ត្រូវបាន FBI ចាត់ថ្នាក់ថា ជាឯកសារ «សម្ងាត់» «សម្ងាត់ខ្លាំង» និង «សម្ងាត់កម្រិតកំពូល»។

យ៉ាងណាមិញ ក្រុមការងារចំពោះកិច្ច មិនមែនជាអ្នកកំណត់ថាលោក ត្រាំ អាចរក្សាកំណត់ត្រារដ្ឋាភិបាល ដោយសំអាងលើអភ័យឯកសិទ្ធិ ដែលលោកធ្លាប់មានកាលពីនៅកាន់អំណាចនោះឡើយ។ មែន ទែនទៅ រដ្ឋបាលបណ្ណាសារ និងកំណត់ត្រាជាតិ (Nara) និង ក្រសួងយុត្តិធម៌ បានជូនដំណឹងទៅមេធាវីរបស់លោក ត្រាំ រួចរាល់ ហើយថា នៅពេលផុតតំណែងជាប្រធានាធិបតី លោក ត្រាំ គ្មាន អភ័យឯកសិទ្ធិអ្វី ដើម្បីលាក់ទុកកំណត់ត្រារដ្ឋាភិបាលនោះឡើយ។
ទីប្រឹក្សាសន្តិសុខជាតិអាមេរិក កាលពីសប្ដាហ៍មុន បានផ្ដល់ឈ្មោះ បេក្ខជនខ្លាំងៗចំនួន បួនដែលជំនាញលើអភ័យឯកសិទ្ធិ របស់ ប្រធានាធិបតី។ ប៉ុន្តែបេក្ខជនទាំងបួនរូបនោះ បានថ្លែងជា សារធារណៈ ថា ពួកគេមិនចង់ធ្វើការងារនេះទេ និងម្យ៉ាងទៀត ពួកគេ អាចនឹងត្រូវប្រើដើម្បីឱ្យជជែកតវ៉ាជាមួយមេធាវីរបស់លោក ត្រាំ ឬ ក្រសួងយុត្តិធម៌។ ដូច្នេះ រហូតមកទល់ពេលនេះ គ្មានបេក្ខជន ណាម្នាក់ ដែលយល់ព្រមទទួលយកការងារនេះនៅឡើយទេ។

លោក Mark Rozell ព្រឹទ្ធបុរសនៅដឺប៉ាតឺម៉ង់គោលនយោបាយ សាធារណៈនៃសាកលវិទ្យាល័យ George Mason និងជាម្នាក់ក្នុង ចំណោមឈ្មោះបេក្ខជនទាំងបួនរូប បានស្នើសុំឱ្យដកឈ្មោះ លោក ចេញពីបញ្ជី។ លោកប្រាប់រ៉យទ័រថា លោកសប្បាយចិត្តដែលគេផ្ដល់ តម្លៃនិងស្នើឈ្មោះលោកសម្រាប់ការងារនេះ ប៉ុន្តែលោកសុំមិនពាក់ ព័ន្ធក្នុងករណីនេះទេ ដោយសុខចិត្តធ្វើការវិភាគពីខាងក្រៅវិញ។

លោក Jonathan Shaub អតីតមេធាវីក្រសួងយុត្តិធម៌ ដែលជា បេក្ខជនម្នាក់ទៀត មិនបានបញ្ជាក់ថា លោកនឹងទទួលការងារនោះទេ ប៉ុន្តែបានរិះគន់នឹងការសម្រេចរបស់លោកស្រីចៅក្រម Cannon កាលពីថ្ងៃចន្ទថា ធ្វើឡើងដោយមិនត្រឹមត្រូវតាមច្បាប់។ សម្រាប់ លោក Jonathan Shaub លោកស្រីចៅក្រម Cannon កំពុងជួយ លោក ត្រាំ ដោយសារតែលោក ត្រាំ ជាអ្នកជួយជ្រោមជ្រែងលោកស្រី ឲ្យទទួលបានតំណែងជាចៅក្រមនាពេលនេះ។

ដោយឡែក បេក្ខជនទី៣ គឺលោកស្រី លោក Heidi Kitrosser សាស្ត្រាចារ្យច្បាប់នៃសាកលវិទ្យាល័យ Northwestern បាន ប្រាប់រ៉យទ័រថា លោកស្រីទំនងជាមិនត្រូវបានជ្រើសរើស ដោយសារ តែការបញ្ចេញមតិរឿងនយោបាយកាលពីមុនៗ ផ្ទុយពីគំនិតរបស់ អ្នកគាំទ្រលោកត្រាំ។ លោកស្រីធ្លាប់ហៅការស៊ើបអង្កេតនៅក្នុងសំណុំរឿងលោក ត្រាំ ថាជាការវាយប្រហារផ្នែកនយោបាយ។

ចុងក្រោយបង្អស់គឺលោក Mitchel Sollenberger សាស្រ្តាចារ្យ វិទ្យាសាស្រ្តនយោបាយនៃសាកលវិទ្យាល័យ Michigan-Dearborn ដែលនិយាយថា លោកគ្មានតួនាទីផ្នែកសន្តិសុខ ដើម្បីឱ្យលោក អាច ដឹងពីព័ត៌មានសម្ងាត់នោះទេ។
កន្លងមក ក្រសួងយុត្តិធម៌ បានប្រឆាំងនឹងការតែងតាំងក្រុម ការងារ ចំពោះកិច្ច ដោយលើកហេតុផលថា វាជារឿងមិនចាំបាច់ ហើយវា នឹងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ផលប្រយោជន៍រដ្ឋាភិបាលសំខាន់ៗ រួមទាំងផលប្រយោជន៍សន្តិសុខជាតិ។ ក្រសួងធ្លាប់បានអះអាងថា បំណងបង្កើតក្រុមការងារចំពោះកិច្ច គឺជាកិច្ចប្រឹងប្រែងបង្អាក់ ការស៊ើបអង្កេតរបស់រដ្ឋាភិបាល។ យ៉ាងណាមិញ ក្រសួងបានស្នើ ឱ្យតុលាការ តែងតាំងមេធាវីដែលមានតួនាទីផ្នែកសន្តិសុខ ប៉ុន្តែការ ស្នើនេះ វាពិបាកស្វែងរកបេក្ខភាពដែលភាគីទាំងពីរយល់ ព្រមស្រប គ្នា។

លោក Alan Rozenshtein អតីតមេធាវីនៃនាយកដ្ឋាន សន្តិសុខ ជាតិ នៃក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក និងបច្ចុប្បន្នជា សាស្រ្តា ចារ្យ ច្បាប់នៃសាកលវិទ្យាល័យ Minnesota និយាយ ប្រាប់ បណ្ដាញ ព័ត៌មាន CNN ថា៖ «បញ្ហានោះ គឺថាគ្រប់ភាគី នឹងមិនអាច ឈានដល់ ការព្រមព្រៀងគ្នាទេ ពីព្រោះគ្មានការលើក ទឹកចិត្តសម្រាប់ភាគីណា មួយ ឱ្យយល់ព្រមតាមទស្សនៈរបស់ភាគី ម្ខាងទៀត»។

ក្នុងរូបភាពបែបនេះ មេធាវីក្រសួងយុត្តិធម៌បាននិយាយកាលពី សប្ដាហ៍មុនថា៖ «យើងចាត់ទុកឯកសារដែលយើងប្រមូលបានជា ឯកសារសម្ងាត់ ដែលមិនអាចឱ្យនរណាម្នាក់ដែលគ្មានតួនាទីផ្នែក សន្តិសុខត្រឹមត្រូវចូលមើលវាឡើយ»។ ប៉ុន្តែមេធាវីលោក ត្រាំ ប្រកែក ថា៖ «ប្រសិនបើមានក្រុមការងារចំពោះកិច្ចពិសេស ដែលមិនចាំបាច់ មាន តួនាទី ផ្នែកសន្តិសុខពិសេសនោះ ការងារអាចដំណើរការទៅ មុខដោយរលូននិងលឿនរហ័ស មិនចាំបាច់ចំណាយពេលច្រើន សប្តាហ៍ ឬច្រើនខែនោះទេ»។
ខណៈដែលគេនៅមិនទាន់ដឹងច្បាស់ថា នរណាខ្លះនឹងត្រូវជ្រើសរើស ឱ្យធ្វើការក្នុងក្រុមការងារចំពោះកិច្ច អ្នកជំនាញផ្នែកច្បាប់មួយ ចំនួនស្នើថា ការយកចៅក្រមចូលនិវត្តន៍ទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ឬរដ្ឋផ្លរីដា ឱ្យចូលបំពេញកិច្ចការនេះ ជាជម្រើសល្អ ព្រោះពួកគេធ្លាប់ កាន់កាប់ ឬដោះស្រាយសំណុំរឿងសន្តិសុខជាតិ ហើយមានតួនាទី ផ្នែក សន្តិសុខស្រាប់៕
ដោយ៖ហួន ឌីណា
ប្រភព៖ Finding special master in Trump classified documents case no easy task, legal experts say

ads banner