រដ្ឋមន្ត្រីក្រសួងបរិស្ថាន ទទួលជួប ក្រុមការងារទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)

ភ្នំពេញ ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួប ក្រុមការងារទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដឹកនាំដោយលោក Hyunjun Rho ប្រធាន KOICA ប្រចាំកម្ពុជា ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ ។

ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកន្លងមករវាងក្រសួងបរិស្ថាន និង KOICA ជាពិសេសលើកិច្ចគាំពារបរិស្ថាន។

ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យភាគី KOICA ពិនិត្យលទ្ធភាពលើការពង្រីកកិច្ចសហប្រតិបត្តិបន្ថែមទៀត ជាអាទិ៍ ការរៀបចំនិងបំពាក់សម្ភារៈមន្ទីរពិសោធន៍នៃក្រសួងបរិស្ថាន ការគ្រប់គ្រងសំរាម សំណល់រឹង ការរៀបចំទីលានទុកដាក់សំរាម សំណល់រឹង ប្រព័ន្ធលូ និងប្រព័ន្ធចម្រោះទឹកស្អាតនៅថ្នាក់ក្រោមជាតិ ព្រមទាំងការពង្រីកទីផ្សារសម្រាប់ផលិតផលពីតំបន់ការពារធម្មជាតិ។

ជាការឆ្លើយតប លោក Hyunjun Rho បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រី សម្រាប់ការគាំទ្រគម្រោងនានារបស់ KOICA កន្លងមក និងបានគូសបញ្ជាក់ថា កម្ពុជា គឺជាដៃគូដ៏សំខាន់មួយរបស់ KOICA ។

ជាមួយគ្នានេះ KOICA នឹងពិនិត្យលទ្ធភាពក្នុងការពង្រីកកិច្ចសហប្រតិបត្តិបន្ថែមទៀតលើវិស័យបរិស្ថានជាមួយកម្ពុជា ៕ ដោយ / គ្រី សម្បត្តិ រូបភាពក្រសួងបរិស្ថាន

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner